Monday, January 9, 2017

លោក សុខ ឥសាន វាយបកលោក សម រង្ស៊ី ម៉ាចាស់ដៃ ស្របពេលលោក សម រង្ស៊ី វ៉ៃចំចំណុចក្តៅ...

News New :  អ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន  បានអះអាងថា គណបក្ស ប្រឆំាង មិនដែលទទួលថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩នោះទេ។ ប៉ុន្តែមេបក្សនេះ ភ្លេចខ្លួនថា ខ្លួនបានមក ធ្វើនយោបាយ គឺបានមកពីថ្ងៃ៧ មករា នោះដែរ ។ ការអះអាង របស់អ្នកនំាពាក្យគណបក្សអំណាច នេះ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  ដែលកំពុងរស់នៅក្រៅប្រទេស  បាន សសេរលើបណ្តាញសង្គមថា« ថ្ងៃ៧មករា១៩៧៩ គឺជាឆាកល្ខោន ដែលយួនបានរៀបចំទាំងអស់។ គេថា គេមករំដោះយើង ពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទី  ក៏អត់មានខ្មែរក្រហម ដែរ»។ លោក សុខ ឥសាន បញ្ជាក់ថា « វាជារឿងធម្មតា មិនមែនជារឿងចម្លែកអីទេ ដែល សម រង្ស៊ី បរិហារថ្ងៃ ៧មករា ពីព្រោះថា គាត់ជាមេបក្សប្រឆំាង គាត់មិនដែលគំាទ្រ ថ្ងៃ ៧មករានោះទេ ទោះបី ជាថ្ងៃ ៧ មករា គឺជា សមិទ្ធិផល របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រមូលផ្តុំកំលាំងគ្នា វាយ បំបែករបបប្រល័យពូជសាស្ត្រខ្មែរក្រហម សង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋខ្មែរយើង។ដូច្នេះជាគុណ សម្បត្តិដ៏ធំធេងណាស់របស់គណបក្សប្រជាជនកម្ពុជ »។លោកបន្ថែមថា ជាវប្បធម៌របស់ សម រង្ស៊ី ហើយ ដែលមិនគាំទ្រ ថ្ងៃ ៧មករា។  ប៉ុន្តែទោះបីជាគាត់ រិះគន់យ៉ាងណាក្តី តែគាត់ភ្លេចថា គាត់ចូល មកធ្វើនយោបាយនៅក្នុងស្រុកខ្មែររហូតមកសព្វថ្ងៃនេះ កុំមានតែមាន ថ្ងៃ ៧មករា នោះទេ។ លោក បញ្ជាក់ថា«គាត់(សម រង្ស៊ី) មិនដែលសសើរថ្ងៃ៧មករា នោះទេ គាត់តែងតែមួលបង្កាច់ប្រវត្តិសាស្ត្រ ជាក់់ស្តែងព្រោះថា យើងដឹងហើយថា ថ្ងៃ ៧មករា មិនអាចអ្នកណាលុបបំបាត់បាននោះទេ។ គឺមាន តែអ្នកប្រឆំាងទេ ដែលនិយាយខុសពីការពិត យើងមិនចាំបាច់ធ្វើអត្ថាធិប្បាយអ្វីនោះទេ។ គាត់មាន មុខមកលើទឹកដីខ្មែរ ដោយសារថ្ងៃ ៧ មករា »។ ចំណែកលោក សម រង្ស៊ី បញ្ជាក់ថា « ឥឡូវនេះ  គេ ថា បើគ្មានថ្ងៃ ៧ មករា ១៩៧៩ ក៏គ្មានអ្វីៗដែលយើងមានសព្វថ្ងៃដែរ ។ តែបើគ្មានថ្ងៃ ១៧ ខែមេសា ១៩៧៥ (គឺថ្ងៃដែលខ្មែរក្រហមឡើងកាន់អំណាច) ក៏គ្មានថ្ងៃ ៧ មករា ១៩៧៩ ដែរ ។ ហើយ បើគ្មាន ពួកយួនកម្មុយនីស្ដ ជួយពួកខ្មែរក្រហមនៅដើមទសវត្សរ៍ ឆ្នាំ ១៩៧០ ក៏គ្មានថ្ងៃ ១៧ មេសា ១៩៧៥ ដែរ ។ ដូច្នេះ មួយផ្នែកធំ នៃរឿងរ៉ាវទាំងអស់ ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ គឺមានការរៀប ចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីយើង និងបំភ័ន្ដភ្នែកប្រជារាស្ត្រខ្មែរ» ។ ជាមួយគ្នានោះដែរលោក លោក សម រង្ស៊ី បន្ថែមថា «យើងត្រូវចងចាំជានិច្ចថា យួនបង្កប់ បានញុះ ញង់ឲ្យខ្មែរកាប់សម្លាប់ខ្មែរគ្នាឯង ក្រោមរបបខ្មែរក្រហម  ( ១៩៧៥ - ១៩៧៩ ) ។ មកដល់ពេលនេះ ទៀត (ឆ្នាំ២០១៧) ពួកអ្នកបម្រើផលប្រយោជន៍បរទេសឈ្លានពាន ក៏នៅតែធ្វើបាប និងរករឿងខ្មែរ គ្នាឯង ឥតឈប់ឈរ ( រហូតដល់លួចសម្លាប់ ឬ តាមចាប់ដាក់គុកអ្នកស្នេហាជាតិ )  ដើម្បីធ្វើអោយ ប្រទេសជាតិយើងបែកបាក់ ហើយកាន់តែទន់ខ្សោយទៅ ក្នុងគោលបំណងរក្សាអាណានិគមនិយម ប្រទេសវៀតណាម មកលើប្រទេសកម្ពុជា និងរក្សាអំណាចពួកជនក្បត់ជាតិ។

គួររំលឹកផងដែរថា នៅក្នុងឱកាសខួបលើកទី៣៨ ទិវាជ័យជម្នះ ៧ មករា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃ ដែលប្រជាពល រដ្ឋកម្ពុជា ត្រូវបានរំដោះឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ប៉ុល ពត ។ ការរំដោះនេះ ត្រូវបានធ្វើឡើងដោយកម្លាំងរណសិរ្សសង្រ្គោះជាតិកម្ពុជា(គណបក្សប្រជាជនកម្ពុជា) ដោយមាន ការឧបត្ថម្ភគាំទ្រដោយកងទ័ពស្ម័គ្រចិត្តរបស់វៀតណាម ។ សម្តេចថ្លែងថា នេះគឺជា សច្ចធម៌ប្រវត្តិ សាស្រ្ត ដែលគ្មាននរណាអាចបំភ្លៃបាន ។ សម្តេចបញ្ជាក់ថា«ជ័យជម្នះ ៧ មករា បានសង្រ្គោះជីវិត ប្រជាជនដែលនៅសេសសល់បានទាន់ពេលវេលា បានដណ្តើមវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូន ប្រជាជន បានធ្វើឱ្យតម្លៃទាំងខាងស្មារតី  និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាង ពូន ផ្តុំរាប់ពាន់ឆ្នាំមកហើយនោះបានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិ សុខក្នុងតំបន់ ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស បំភ្លេច និង បំផ្លាញបានឡើយ»៕

 អត្ថបទ ៖ ចំណាន (៥៦)

0 comments:

Post a Comment