Saturday, January 7, 2017

កុំព្យូទ័រ ៣គ្រឿងទៀតរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូន សសយក ស្រុកពាមជរ

News New : កុំព្យូទ័រ ៣គ្រឿងទៀតហើយ ដែលជាអំណោយរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជួយ ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ ដែលបានផ្តល់ជូនដល់សហភាពសហ ព័ន្ធយុវជន ស្រុកពាមជរ ខេត្តព្រៃវែង តាមរយ:ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ នាព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នេះ នៅស្នាក់ការ សសយក ស្រុកពាមជរ  ដែលមានលោក  ឈឹម ផាន់ ណា តំណាងឯកឧត្តម ស សុខា និងជា ប្រធានក្រុមការងារចុះជួយស្រុកពាមជរ  ប្រគល់ជូនលោក ហ៊ុន ចាន់ដែន ប្រធាន សសយក ស្រុកពាមជរ ។

អញ្ជើញចូលរួម នាឱកាសនោះដែរ មានវត្តមាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយស្រុក ពាមជរ សមាជិក សសយក ស្រុកពាមជរ និងសិស្សានុសិស្ស ដែលបាន និងកំពុងវគ្គកុំព្យូទ័រ យ៉ាង ច្រើនកុំករផងដែរ ។

គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឈឹម ផាន់ណា ធ្លាប់បាននាំយកកុំព្យូទ័រចំនួន ៤ គ្រឿង ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូន សសយក ស្រុកពាមជរ នេះ ម្តងរួចហើយ ដែលនេះជាការផ្តល់ជូនលើកទី២ ៕


អត្ថបទ ៖ អារុណ

0 comments:

Post a Comment