Monday, January 2, 2017

រាជរដ្ឋាភិបាលដំឡើងប្រាក់វិភាជន៍ដល់មន្ត្រីរាជការស៊ីវិល យោធិន នគបាលជាតិ និងមន្ត្រីពន្ធនាគារ

News New : ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់វិភាជន៍ ទៅដល់គ្រួសារមន្ត្រី រាជការស៊ីវិល ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិន នៃកងយោធពលខេមភូមិន្ទ មន្ត្រីនគរ បាលជាតិកម្ពុជា និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រង់មាត្រា១ បានឲ្យដឹងថា ការដំឡើងមានគោលបំណង ដំឡើងប្រាក់វិភាជន៍គ្រួសាររបស់មន្ត្រីរាជការស៊ីវិល  ប្រាក់ចំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ។

មាត្រា២ នៃអនុក្រឹត្យ បានបញ្ជាក់ថា «អនុក្រឹត្យនេះ មានគោលដៅកំណត់ ៖ ប្រាក់វិភាគជន៍គ្រួសារ របស់មន្ត្រីរាជការស៊ីវិល ។ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិន កងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា និងមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ »។

មាត្រា៣ ចែងថា អនុក្រឹត្យមានវិសាលភាពអនុវត្ត ចំពោះមន្ត្រីរាជការ ដែលស្ថិតក្រោមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជកាស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោ ធិន នៃកងយោធពលខេមរភូមិន្ទ ច្បាប់ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ព្រះរាជក្រឹត្យស្តីអំពី លក្ខន្តិកៈ ដោយឡែកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ព្រះរាជក្រឹត្យស្តីពីលក្ខនិ្តកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ។

មាត្រា៤ នៃអនុក្រឹត្យ បានគូសបញ្ជាក់ថា « ដំឡើងប្រាក់វិភាគជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការ ស៊ីវិល ប្រាប់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនយោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាល ជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃដូចជា៖ ប្រាក់វិភាជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជ ការស៊ីវិលពី ៦០០០ ( ប្រាំមួយពាន់រៀល ) ទៅ ១៥០០០ ( មួយម៉ឺនប្រាំពាន់រៀល ) ។ ប្រាក់បំណាច់ ឧបត្ថម្ភគ្រួសាររបស់យោធិន នៃកងយោធនពលខេមភូមិន្ទ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនា គារក្រសួងមហាផ្ទៃ ពី ៦០០០ ( ប្រាំមួយពាន់រៀល) ទៅ ១៥០០០ ( មួយម៉ឺនប្រាំពាន់រៀល ) ។ ប្រាក់ វិភាជន៍គ្រួសារសម្រាប់កូនម្នាក់ៗរបស់មន្ត្រីរាជការស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគរបាលជាតិ កម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃពី៥០០០(ប្រាំពាន់)រៀលល ទៅ ១០០០(មួយម៉ឺន)រៀល »។

មាត្រា៥ នៃអនុក្រឹត្យ ក៏បានលើកឡើងទៀតថា ប្រាក់វិភាគជន៍គ្រួសារសម្រាប់ប្រពន្ធរបស់មន្ត្រីរាជ ការស៊ីវិល ត្រូវបានផ្តល់ជូនសាមីជន ផ្អែកលើសំបុត្រអាពាហ៍ពិពាហ៍ ។ ប្រាក់វិភាជន៍គ្រួសារសំរាប់ កូនម្នាក់របស់មន្ត្រីរាជការស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ មន្ត្រីនគបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានផ្តល់ជូនសាមីជន ផ្អែកលើសំបុត្រកំណើតរហូតដល់អាយុ ២១ឆ្នាំ ។ 
គួរបញ្ជាក់ថា អនុក្រឹត្យនៃការដំឡើងប្រាក់វិភាជន៍ត្រូវបានអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ តទៅ ក្រោមការទទួលរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ រដ្ឋ មន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ៕

 អត្ថបទ ៖ ចំណាន (៤៧)

0 comments:

Post a Comment