Recent Posts

Seo Services

ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភា នៅថ្ងៃស្អែកទេ គឺប្តូរមកធ្វើសន្និសីទព័ត៌មានវិញ

News New : គណបក្សសង្គ្រោះជាតិ ហៅកាត់ថា CNRP បានប្រកាសថា មិនចួលប្រជុំសភា នៅថ្ងៃ ទី៣១ មករា ស្អែកនេះទេ ហើយនឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញជំហរស្តីពី មិនចូលប្រជុំសភា រឿងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ ៤៨ ថ្មី (បី) ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ( កសគស ជ) លោក សុន ឆ័យ អភិបាលក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌ មាន ស្តីពី" គោលជំហររបស់អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លើការធើ្វវិសោធនកម្មបទ បញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ ៤៨ ថ្មី(បី) និងសកម្មភាពរបស់ក្រុមសមាជិក សភាគណបក្សសង្គ្រោះ ជាតិ" ។ ប្រភពបញ្ជាក់ការធ្វើសន្និសីទ ធ្វើឡើងវេលាម៉ោង ៩ព្រឹក នៅទីស្នាក់ការកណ្តាល គណ បក្សសង្គ្រោះជាតិ (ចាក់អង្រែ) ៕

អត្ថបទ ៖ ចំណាន (៨៣)


ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភា នៅថ្ងៃស្អែកទេ គឺប្តូរមកធ្វើសន្និសីទព័ត៌មានវិញ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភា នៅថ្ងៃស្អែកទេ គឺប្តូរមកធ្វើសន្និសីទព័ត៌មានវិញ Reviewed by Unknown on 6:21:00 AM Rating: 5

No comments:

Powered by Blogger.