Wednesday, January 18, 2017

លោក ហង្ស ពុទ្ធា ៖ គជប កំពុងរងចាំចំលើយពីក្រសួងមហាផ្ទៃ ក្នងុការលុបឈ្មោះជាង ៨ពាន់នាក់ពី...

News New : ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន  លោក ហង្ស ពុទ្ធា  អ្នកនាំពាក្យគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) បានលើកឡើងថា គ.ជ.ប  កំពុងរង់ចាំលទ្ធផល ពីក្រសួង មហាផ្ទៃ ពាក់ព័ន្ធការស្នើឲ្យស៊ើបអង្កេត និងពិនិត្យលើភាពត្រឹមត្រូវ អត្តសញ្ញាណរបស់ពលរដ្ឋ ក្នុង ករណីបណ្ដឹងសុំលុបឈ្មោះអ្នកបោះឆ្នោត ចេញពីបញ្ជីឈ្មោះដំបូង ។ លោក ហង្ស ពុទ្ធា  បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទកាសែតស្ដីពី ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹង ជំទាស់ ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៩ មករានេះថា "តាមពិត គ.ជ.ប បានស្នើហើយ ប៉ុន្តែដោយសារមិនទាន់មានចម្លើយពីខាងក្រសួងមហាផ្ទៃ អីចឹងយើងអត់ទាន់និយាយជាផ្លូវការទេ ណា ។ ប៉ុន្តែបានទាក់ទងគ្នា បានធ្វើការជាមួយគ្នាហើយ គ្រាន់តែអត់ទាន់មានចម្លើយ ពីព្រោះខាង ក្រសួងមហាផ្ទៃ លោកឆ្លើយថា លោកត្រូវការពេលវេលាច្រើន"។លោកបន្តទៀតថាក្នុងករណីដែល ក្រសួងមហាផ្ទៃផ្ដល់ចម្លើយពាក់ព័ន្ធការស្នើរបស់ គ.ជ.ប អោយស៊ើបអង្កេត និងពិនិត្យលើភាពត្រឹម ត្រូវ អត្តសញ្ញាណរបស់ពលរដ្ឋក្នុងករណីបណ្ដឹងសុំលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ដំបូង មានភាពយឺតយ៉ាវនោះ គ.ជ.ប មិនអាចលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតដំបូង នោះទេ។ផ្ទុយទៅវិញ បើសាមីខ្លួនអ្នកប្ដឹងមិនសុខចិត្តអាចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះថាក្រុម ប្រឹក្សាធម្មនុញ្ញ មានរយៈពេល ១០ថ្ងៃ ក្នុងការទទួល និងដោះស្រាយពាក្យបណ្ដឹងច្រើនជាង គ.ជ.ប ។លោកសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងជួយរកយុត្តិធម៌ទាំងឡាយ ដែលពាក់ព័ន្ធបណ្ដឹងសុំលុប ឈ្មោះ ។

សូមបញ្ជាក់ថា គ.ជ.ប បានបិទផ្សាយបញ្ជីឈ្មោះ បណ្តោះអាសន្ន ជាលើកដំបូងនៃ ឃុំ - សង្កាត់ ទូ ទាំងប្រទេស បានធ្វើឡើង កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ចំនួន ៧.៨៧៥.៥១២នាក់ និងបញ្ជី ឈ្មោះអ្នកដែលនឹងត្រូវលុបចេញជាង ៨ពាន់នាក់ ហើយការប្ដឹងតវ៉ា រឺប្ដឹងជំទាស់លើបញ្ជីបោះឆ្នោត ដំបូង ទៅក្រុមប្រឹក្សាឃុំ-សង្កាត់វិញ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ មករា ២០១៧ ។ បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានឲ្យដឹងថា រាល់បណ្តឹងដែលត្រូវបានបញ្ជូនមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភាគីគណបក្សសង្គ្រោះជាតិ ដើម្បីលុបឈ្មោះក្នុងបញ្ជី បោះឆ្នោត និងប្រជាជនចំនួនតូច។ ហើយនៅក្នុងរាជធានី ខេត្តទំាង២៥ មានតែនៅភ្នំពេញទេ មាន បណ្តឹងច្រើនជាងគេ៕

អត្ថបទ ៖ ចំណាន (៧២)

0 comments:

Post a Comment