Monday, January 9, 2017

លោក ស សុខា សំដែងការគាំទ្រ សសយក ខេត្តបន្ទាយមានជ័យ ដែលកំពុងសាងសង់ផ្ទះជូនអ៊ុំស្រីម្នាក់ និងជំរុញបន្តកិច្ចការបែបនេះទៀត

News New : លោក ស សុខា ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលចុះជួយ ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានប្តេជ្ញាចិត្តបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បី យុវជន ប្រជាពលរដ្ឋ និងសង្គមជាតិ ជារៀងរហូតទៅ ជាពិសេសសកម្មភាពសាងសង់ផ្ទះជូនប្រជា ពលរដ្ឋក្រីក្រ និងគ្មានផ្ទះសំបែងពិតប្រាកដ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ ក្រុមការងារយុវជនខេត្តបន្ទាយមានជ័យ បាន និងកំពុងសាងសង់ផ្ទះជូនអ៊ុំស្រីក្រីក្រមួយរូប ។
ខាងក្រោមនេះ ជាខ្លឹមសារ ដែលលោក ស សុខា សរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ លោក ៖
-ក្រុមការងារ សសយក ខេត្តបន្ទាយមានជ័យ កំពុងដឹកនាំសង់ផ្ទះ​ជូន​អ៊ុំ​ស្រី​​ម្នាក់ នៅភូមិ​ស្រះជីក ឃុំ​ស្រះជីក ស្រុក​ភ្នំស្រុក ដែល​ជួប​ការ​ខ្វះខាត ខាងជីវភាព ពិសេសរឿងជម្រកនេះតែម្ដង ។
- ក្នុងនាម ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ  ដែលមានលោក ប៉ោ វណ្ណាត ជា​ប្រ​ធាន , ក្នុងនាម ស.ស.យ.ក. ថ្នាក់កណ្ដាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើង​ខ្ញុំ​នៅ​តែបន្តធ្វើសកម្មភាពបែបនេះ តាម លទ្ធភាព ដើម្បី​សម្រាល​ការ​លំបាក​របស់​ប្រជាជន និងចូលរួមលើកកម្ពស់​សិទ្ធិលំនៅ​ដ្ឋាន ​របស់​ប្រជាជន។ និយាយរួម បន្តធ្វើដោយការជឿជាក់លើកម្ពុជា។
សូមបញ្ជាក់ថា ការសាងសង់ផ្ទះខាងលើនេះ លោក ស សុខា និងលោកស្រី បានឧបត្ថម្ភថវិកាពាក់ កណ្តាល នៃការចំណាយទាំងអស់ផងដែរ។

គួររំលឹកផងដែរថា កន្លងមក ក្នុងអំឡុងពេល ដែលលោក ស សុខា កាន់តួនាទីជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង លោកបានដឹកនាំជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រគ្មាន សំបែងពិតប្រាកដបែបនេះ រាប់រយខ្នងរួចមកហើយ ៕







អត្ថបទ ៖ អារុណ

0 comments:

Post a Comment