Friday, January 27, 2017

លោក ឡៅ ម៉ុងហៃ និងលោក បូ ពៅ ៖ ខ្មែរយើងមួយចំនួនកំពុងតែធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ អរិយធម៌ខ្លាំងណាស់

News New: អ្នកវិភាគ និងអង្គការសង្គមស៊ីវិល បាននាំគ្នាសំដែងការព្រួយបារម្មណ៍អំពីផលប៉ះពាល់ វប្បធម៌កម្ពុជា ស្របពេលដែលប្រជាជនកម្ពុជាកាត់ចិនមួយចំនួន  កំពុងតែប្រារព្វ កម្មវិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិចិន រយៈពេល ៣ថ្ងៃនោះ ។

អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្តល់បទសម្ភាសតាមទូរសព្ទ័ដល់អ្នក យកព័ត៌មាន News New ថា ពីមួយរបបទៅមួយរបបការប្រារព្វពិធីចូលឆ្នាំថ្មីប្រពៃណីចិនចេះតែវិវត្ត ពីមួយរបបទៅមួយរបប។ លោកថាកាលពីសម័យសង្គមរាស្ត្រនិយម អ្នកដែលគេធ្វើពិធីសែនព្រេន ទាល់តែអ្នកនោះ ជាប់សាច់ឈាមចិន ( កូនកាត់ចិន ) តែប៉ណ្ណោះ ។ ប៉ុន្តែពេលបច្ចុប្បន្ន  មិនមែនតែ កូនចៅចិននោះទេ ដែលប្រារព្វពិធីនេះ សូម្បីតែប្រជាជនខ្មែរសុទ្ធ ក៏ប្រារព្វកម្មវិធីចូលឆ្នាំថ្មីប្រពៃណី ចិននេះដែរ ។ លោកបានបន្ថែមថា មិនដែលយល់ពីវប្បធម៌ ប្រពៃណីចិនផង ឃើញគេធ្វើ ក៏ធ្វើតាម គេដែរ លោកអោយឈ្មោះថា មានជំនឿនិយម។ លោកបន្តថាទាំងនេះ ដែលធ្វើអោយប៉ះពាល់ដល់ វប្បធម៌ និងអរិយធម៌របស់ខ្មែរថែមទៀតផង ។ លោកថា មានស្ថាប័នរដ្ឋមួយចំនួន  ដាក់អក្សរ ឬ រូប សំណាក់  ដែលជាជំនឿប្រពៃណីចិន ដាក់តាំងបង្ហាញទៅវិញ ។  តើនេះ ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរដែរឬទេ?

ដោយឡែកលោក បូ ពៅ នាយកប្រតិបត្តិអង្គការអប់រំយុវជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP) បានលើកឡើងថា ការមានជំនឿ និងការគោរពប្រពៃណីណាក៏ដោយ  វាជារឿងត្រឹមត្រូវតាមច្បាប់ រដ្ឋធម្មនុញ្ញ តែអ្វីដែលលោកមានការព្រួយបារម្មណ៍គឺថា ប្រជាពលរដ្ឋខ្មែរមានជំនឿច្រើន ដូចជា ៖ បើឃើញគេប្រារព្វបុណ្យណូអែល ធ្វើតាមគេ ឃើញគេសែនចូលឆ្នាំចិន ធ្វើតាមគេ ឃើញគេបុណ្យ នៃសេក្តីស្រលាញ់ ធ្វើតាមគេដែរ នោះហើយគឺ ពលរដ្ឋខ្វះការយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ខ្មែរ ។ លោកបានបន្តថា នោះតាមសាលារដ្ឋមួយចំនួន មានការឈប់សម្រាក ឬ មិនសូវមានសិស្សមក រៀនផងដែរ ។ បើមើលទៅការគោរពជំនឿវិញ អ្នកខ្លះ កាលនៅក្រីក្រ គឺទៅហូបតែបាយវត្ត តែដល់ ពេលមានលុយកាកសមរម្យ ខ្លួនឯង ក៏រៀបចំសែនព្រេន ដូចកូនចៅចិន វៀតណាម ដែរ ។ ការពិត ខ្មែរសុទ្ធសោះ។ លោកថាបើប្រជាពលរដ្ឋខ្មែរទៅមានជំនឿវប្បធម៌ប្រពៃណីផ្សេង ច្រើនតែវាយបក មកវ្បធម៌អរិយធម៌ដើមវិញ ។ អាហ្នឹងដែលជាផលប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ បើប្រៀបធៀប ទៅអ្នកកាន់សាសនាដទៃដូចជា៖ អ៊ីស្លាម រឺសាសនាគ្រិស្ទ វិញ បើគេកាន់មួយណាគឺមួយនឹងហើយ មិនដូចខ្មែរយើងកាន់វប្បធម៌ចម្រុះនោះទេ ។

                                                           លោកបណ្ឌិត ឡៅ ម៉ុងហៃ
                                                                             លោក បូ ពៅ

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment