Monday, January 16, 2017

ហេតុផលពីក្រោយខ្នង នៃការលើកថ្ងៃជួបចរចាគ្នារវាងសម្តេច ស ខេង និងលោក កឹម សុខា ...

News New : បន្ទាប់ពីកំណត់យកថ្ងៃទី២៥ មករា ឆ្នាំ២០១៧  សម្រាប់ចរចារគ្នារវាង ប្រធានក្រុមអ្នក តំណាងរាស្ត្រភាគច្រើន និងភាគតិច មក នៅថ្ងៃទី១៧ មករា នេះ នាយកខុទ្ទកាល័យសម្តេចក្រឡា ហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានឲ្យដឹងថា សម្រេចលើកពេលវិញហើយ។ នេះបើយោងទៅ តាមលិខិតមួយច្បាប់របស់លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ចុះ ថ្ងៃទី១៦ ខែមករា ដាក់ជូនទៅខុទ្ទកាល័យលោក កឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ស្តីពី ការកំណត់ពេលវេលាជំនួបរវាងប្រធានថ្នាក់ដឹកនំាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានិងគណ បក្សសង្គ្រោះជាតិ នៅក្នុងរដ្ឋសភា បានឲ្យដឹងថា សម្តេច ស ខេង ប្រធានថ្នាក់ដឹកនំាតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា បានឯកភាពជួបជាមួយឯកឧត្តម កឹម សុខា  ប្រធានថ្នាក់ដឹកនំាតំណាង រាស្ត្រនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ មករា ២០១៧ វេលាម៉ោង ៩ព្រឹក នៅវិមានរដ្ឋសភា ។

លោកខៀវ សុភ័គ បានឲ្យដឹងថា សមាសភាពដែលចួលរួមពិភាក្សាគណបក្សប្រជាជនកម្ពុជា មាន ៖  សម្តេចក្រឡាហោម ស ខេង  ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា  លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ  រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង មន្ត្រីជំនួយការចំនួន ២រូប។ តែគួរអោយសោកស្តាយចំពោះជំនួបថ្នាក់ដឹកនំាកំពូលដែលភាគីគណ បក្សសង្គ្រោះជាតិ បានកំពុងទន្ទឹមរងចាំជាយូរត្រូវបានលើកពេលវិញ នេះបើតាមលិខិតមួយច្បាប់ ដាច់ដោយឡែករបស់ខុទ្ទកាល័យសម្តេច ស ខេង ផ្ញើតកាន់ខុទ្ទកាល័យលោក កឹម សុខា នៅព្រឹក ថ្ងៃទី១៧ ខែមករា ។

លិខិតដែលមានកម្មវត្ថុស្តីពីការលើកពេលវេលាជំនួបពិភាក្សារវាងថ្នាក់ដឹកនំាតំណាងរាស្ត្រនៃគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា តបតាមកម្មវត្ថុ ខ្ញុំសូមជម្រាប លោក នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានថ្នាក់ដឹកនំាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជ្រាប ថា ជំនួបពិភាក្សារវាងសម្តេចក្រឡាហោម ស ខេង និងលោក កឹម សុខា នៅថ្ងៃទី២៥ ខែមករា ខាង មុខនោះនឹងត្រូវលើកពេលទៅថ្ងៃក្រោយវិញ។លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡា ហោម ស ខេង បានបញ្ជាក់ថា « សភានឹងពិភាក្សាស្តីពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង រដ្ឋសភា ប្រការ ៤៨ថ្មី (បី) នៅពេលខាងមុខដែរ ។ ហើយក្រុមអ្នកតំណាងរាស្ត្រ ក៏នឹងលើកពីបញ្ហា នៃការធ្វើ វិសោធនកម្មបទបញ្ហាផ្ទៃក្នុងរដ្ឋសភានឹងដែរ ។ អីញ្ចឹង យើងទៅជួបជុំពិភាក្សាគ្នាធ្វើអី បើសភា នឹង ប្រជុំដដែលនឹង »។ លោកបន្ថែមថា បញ្ហានេះក្រុមអ្នកតំណាងរាស្ត្រមិនបាច់ជួបគ្នានោះទេគឺ ទុករដ្ឋ សភា បើកសម័យប្រជុំជាអ្នកសម្រេចវិញល្អជាង ។ មិនមានការកំណត់ថ្ងៃណាមួយច្បាស់លាស់ទេ បើរដ្ឋសភាប្រជុំពេញអង្គ។ លោកបន្ថែមថា«បើកម្មវត្ថុយើងបានឯកភាពគ្នា ហើយឥលូវត្រូវរដ្ឋសភា ជាសម្រេចទៅហើយនោះ»។ ចំណែកលោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋសភា ក៏បានឲ្យដឹងថា ដែរ លោកបានទទួលលិខិតដែល នៃការកំណត់ថ្ងៃជួបគ្នារវាងថ្នាក់ដឹកនំាអ្នកតំណាងរាស្ត្រពីគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែការកំណត់ថ្ងៃនោះ ត្រូវបានលើកពេលទៅ ថ្ងៃក្រោយវិញ ហើយតែមិនទាន់ដឹងថ្ងៃណានោះទេ។

ចំពោះការកំណត់ថ្ងៃប្រជុំរដ្ឋសភា ដើម្បីធ្វើវិសោធន៍កម្មបទបញ្ជាផ្ទៃក្នុង រដ្ឋសភាត្រង់ប្រការ ៤៨ ថ្មី (បី) នោះ ត្រូវបានលោក ឡេង ប៉េងឡុង ឲ្យដឹងរដ្ឋសភាមិនទាន់ទទួលដំណើរនោះទេ ។ ហើយការ កំណត់ប្រជុំសភា នៅថ្ងៃណានោះក៏មិនទាន់ដឹងដែរ ។ លោកអ៊េង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ក៏បានសសសេរលើបណ្តាញសង្គមហ្វេសប៊ុកថា ការសម្រេចលើកពេលរបស់គណ បក្សប្រជាជនកម្ពុជា គឺជារឿងល្ខោន ។ សួមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយ រដ្ឋសភា ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ត្រង់ប្រការ ៤៨ថ្មី(បី) ដែលនិយាយពីតួនាទីរបស់ ប្រធានក្រុមអ្នកតំណាងរាស្ត្រភាគតិចក្នុងរដ្ឋសភាដែលកំពុងដឹកនំាដោយ លោក កឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ នាពេលបច្ចុប្បន្ន ។ ការធ្វើវិសោធនកម្មបទបញ្ហាផ្ទៃក្នុងប្រការនេះ នឹង លុបចោលប្រធានក្រុមអ្នកតំណាងរាស្ត្រក្នុងរដ្ឋសភា។

សម្តេចតេជោ បញ្ជាក់យ៉ាងដូចេ្នះថា ៖ « បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការ  ដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា  ដើម្បីចរចាដោះលែងអ្នកទោស  ដែលបំពាន ដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោទនកម្មប្រការ៤៨ថ្មី(បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាវិញ ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈ សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជា ជនកម្ពុជាវិញ»៕


 អត្ថបទ ៖ ចំណាន (៦៨)

0 comments:

Post a Comment