Thursday, January 19, 2017

លោក ស សុខា កោតសរសើរលោក ខាន់ ចន្ទសុផល ដែលបាន...

News New : នៅថ្ងៃនេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានសំដែងការកោតសរសើរចំពោះលោក ខាន់ ចន្ទសុផល ដែលបានសរ សេរបង្ហោះសារសុំទោស ទាក់ទងករណីសមត្ថកិច្ចចរាចរ ចាប់ផាកពិន័យលោក  កាលពីពេលថ្មីៗ កន្លងទៅ នៅខេត្តបាត់ដំបង ។ ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលលោក ស សុខា សរសេរបង្ហោះ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ៖

"សូមកោតសរសើរ!
.................................................................................................................................................................

- ជាបឋម ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះលោក ខាន់ ចន្ទ​សុផល ដែលបានបង្ហោះសារ សុំទោស ទាក់ទងនឹងការផាកពិន័យ​លោក​ដោយនគរបាលចរាចរណ៍ខេត្តបាត់ដំបង ប៉ុន្មានថ្ងៃមុន នេះ។
-ខ្ញុំសូមកោតសរសើរចំពោះទង្វើរបស់លោក ដែលហ៊ានទទួលខុសត្រូវ ពោលគឺ ហ៊ាននិយាយសុំ ទោសជាសាធារណៈ តាមបណ្ដាញទំនាក់ទំនងសង្គម  ទាំងក្នុងនាមជាបុគ្គល  និងក្នុងនាមជាអ្នក​ព័ត៌មាន​តាម​ហ្វេស​បុក​ផងដែរ។
-អ្វីដែលខ្ញុំចង់ឃើញ ពុំមែនជាការសុំទោស ទៅអង្គភាព រឺស្ថាន​ប័ន​ណា​មួយ​បន្ទាប់​ពីបញ្ហាបានកើត ឡើងហើយនោះទេ គឺចង់ឃើញទាំងអស់គ្នា អ្នកធំក្ដី អ្នកតូចក្ដី គោរពច្បាប់ អនុវត្តច្បាប់។
-ខ្ញុំនៅតែកោតសរសើរ និងលើកទឹកចិត្តអោយលោក​បន្តធ្វើ​សកម្មភាព​ត​ទៀត ដើម្បីជាការចូលរួម លើកកម្ពស់កិច្ច​អភិវឌ្ឍ​សង្គម​ក្នុង​បរិបទ​សន្តិ​ភាព ប្រកបដោយដំណោះស្រាយរលូនមួយ ដែលពុំ មែន ជាការ​ជេរ​ប្រទិច​គ្នា​តាម​គ្រប់មធ្យោបាយនោះឡើយ "៕

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment