Sunday, January 29, 2017

លោក ចាន់ តារា បង្ហាញពីរបៀបរៀនទ្រឹស្តីនៃការបើកបរតាមទូរស័ព្ទ និងចំនួនយានយន្តដែលបានចុះបញ្ជី

News New :  មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹងជញ្ជូន  បានឲ្យដឹងរហូតមកដល់ពេល បច្ចុប្បន្ននេះ មានយានជំនិះជាង ៣លានគ្រឿង បានចុះបញ្ជី ក្នុងនោះមានចំនួន ១៥%ជារថយន្ត ។ លោក ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងក្នុងពិធីដាក់អោយដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់ប័ណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តី ការបើកបរលើទូរស័ព្ទ នាព្រឹកថ្ងៃទី៣០ មករា ២០១៧ បានអោយដឹងថា  អគ្គនាយកដ្ឋានដឹកជញ្ជូន និងមន្ទីសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្ត ក្នុងនាមសេនាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់សេវា ចុះបញ្ជីយាន្តជំនិះ សេវាត្រួតពិនិត្យយាន្តជំនិះ សេវាផ្តល់ប័ណ្ណបើកបរ និងសេវាជាច្រើនទៀត ដល់ប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា  « រហូតមកដល់ពេលនេះ យានជំនិះ ដែលបានចុះបញ្ជីសរុបមានចំនួន៣.៧២៦.០៨១គ្រឿង ក្នុងនោះ១៥% ជាចំនួនរថយន្ត។ ប័ណ្ណបើក បរមានចំនួន ១១៣៦៦៨៨ប័ណ្ណ ក្នុងនោះ ៨៦% ជាប័ណ្ណបើកបរសម្រាប់រថយន្ត ។ យាន្តជំនិះ បាន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្ត គិតជាមធ្យមក្នុងមួយឆ្នាំៗក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មាន ២៣៩១២៦គ្រឿង ហើយចំនួននេះ នឹងត្រូវកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នមានកន្លែងត្រួត ពិនិត្យយានយន្ត មាន ៖ ភ្នំពេញ កំពង់ចាម ក្រចេះ ព្រះវិហារ រតនគិរី សៀមរាប បាត់ដំបង់ កំពង់ស្ពឺ កំពង់សោម ជាដើម ។ យើងក៏មានយានយន្តសម្រាប់ត្រួតពិនិត្យរថយន្តចល័តមួយគ្រឿង សម្រាប់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅតាមបណ្តាខេត្តឆ្ងាយៗដែលមិនទាន់មានកន្លែងត្រួត ពិនិត្យយានយន្ត ផងដែរ »។

សូមជម្រាបថា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់ប័ណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរស័ព្ទនៅក្នុង បំណង នៃការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំពោះសេវាសាធារណៈទាំងនេះ គឺ ដើម្បីសម្រួលដល់ ការចុះបញ្ជីយានជំនិះ  ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ  ចុះឈ្មោះប្រឡងប័ណ្ណបើកបរ និងផ្តល់ប័ណ្ណបើកបរ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីដោយកាត់បន្ថយនីតិវិធីរដ្ឋបាល ផ្តល់ សេវាងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយប្រសិទ្ធ ភាព និងតម្លាភាព ផ្តល់ការជឿជាក់ និងទំនុកចិត្តជូនប្រជាពលរដ្ឋ ។ ចំពោះកម្មវិធីយល់ដឹងពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទ អាចឲ្យប្រជាពលរដ្ឋស្វែងយល់ និងដើម្បីត្រៀមប្រឡង យកប័ណ្ណបើកបរ បាន។

អត្ថបទ ៖ ចំណាន (៨២)

0 comments:

Post a Comment