Sunday, January 15, 2017

សម្តេចក្រឡាហោម ស ខេង ៖ គណបក្សប្រជាជនកម្ពុជា សន្យាឱ្យ ១០ម៉ឺនម្នាក់ ក៏បាន បើគ្រាន់តែសន្យាដូចគេនោះ

News New : ទាក់ទងរឿងនយោបាយ  សម្តេចក្រឡាហោម ស ខេង  អនុប្រធានគណបក្សប្រជាជន កម្ពុជា បានថ្លែងក្នុងឱកាស ដែលសម្តេច បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ  និង ព្យាបាល ជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ មករា ២០១៧ កន្លងទៅថ្មីៗនេះ ថា " គណបក្សប្រជាជនកម្ពុជា ជាគណបក្សនិយាយពិតធ្វើពិត មិនដែល កុហសបោកប្រាស់ប្រជាពលរដ្ឋ។ ដូច្នោះគណបក្សប្រជាជនកម្ពុជា គឺមិនអាចសន្យាថា ពេលគណ បក្សនេះឈ្នះឆ្នោត នឹងផ្តល់ជូនចាស់ៗម្នាក់ ៥ រឺ ៦ម៉ឺនរៀល ដូចគណបក្សគេបានឡើយ ពីព្រោះថា មិនដឹងទៅយកលុយពីណាមកទេ ។ ក្នុងន័យនេះ សម្តេចក្រឡាហោម ស ខេង ចង់បញ្ជាក់ថា ៖ បើ សន្យាអោយលុយម្នាក់ ៥ រឺ ៦ម៉ឺនរៀល ទៅចាស់ៗ សួរថា តើចាស់ៗក្នុងប្រទេសកម្ពុជា មានប៉ុន្មាន នាក់ ហើយទៅយកលុយនោះមកពីណា ? តែបើគណបក្សណា ដែលគេសន្យា  គ្រាន់តែបោកយក សន្លឹកឆ្នោត គឺគេហ៊ានសន្យាហើយ ។ ប៉ុន្តែសំរាប់គណបក្សប្រជាជនកម្ពុជា មិនអាចសន្យាអ្វី ដែល គ្រាន់តែជាពាក្យកុហសបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីយកសន្លឹកឆ្នោតនោះទេ។ បើគ្រាន់តែសន្យា បោកប្រាស់ គណបក្សប្រជាជនកម្ពុជា ហ៊ានសន្យាអោយរហូតដល់ ១០ម៉ឺនរៀល ក៏បានដែរ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា មិនសន្យាកុហសបោកប្រាស់ប្រជាពលរដ្ឋនោះឡើយ។ លើសពីនេះទៅ ទៀត សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ផងដែរថា " មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា  និងរក្សាបាននូវសុខសន្តិភាព ជូនប្រទេស ជាតិ និងប្រជាពលរដ្ឋនោះ" ។

គួររំលឹកផងដែរ  ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ  ទូទាំងស្រុកពាមជរ  កាលពីថ្ងៃទី១៤ មករា កន្លងទៅនោះ គឺរៀបចំដោយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង សហការណ៍ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់ឯកឧត្តម ស សុខា តំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជា  មណ្ឌលព្រៃវែង  ដែលជាកូនប្រុសច្បង របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នោះ៕



























អត្ថបទ ៖ អារុណ

0 comments:

Post a Comment