Sunday, January 8, 2017

ឯឧ. ស សុខា និងឯឧ. ស៊ាន បូរ៉ាត់ អញ្ជើញបើកការប្រកួតបាល់ទះពានរង្វាន់ ខេមបូឌានលីគ លើកទី១

News New : នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស៊ាន  បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិ បាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទះពាន់រង្វាន់ ខេមបូឌានលីគ លើកទី១ ឆ្នាំ២០១៧  នៅក្លឹបកីឡដ្ឋានបាល់ទះខេត្តព្រៃវែង ។

អញ្ជើញចូលរួម នាឱកាសនោះដែរ មានថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើនកុះករ ។
បើតាមការអោយពីលោក ប៉ាវ សុធីរ អនុប្រធានប្រចាំការនៃសហភាពសហព័ន្ធយុវជនកម្ពុជា បាន បញ្ជាក់ថា ក្នុងឱកាស នៃបើកការប្រកួតនេះដែរ ក៏មានការប្រកួតបើកឆាកពីក្រុមបាល់ទះជើងខ្លាំង ចំនួន ២គូរ ចាប់ពីម៉ោង ២រសៀល នេះតទៅផងដែរ៕


អត្ថបទ ៖ អារុណ

0 comments:

Post a Comment