Wednesday, January 25, 2017

ពេលនេះរដ្ឋសភាកំពុងប្រជុំពិនិត្យលើសមាសភាពតំណាងរាស្ត្រ ៣រូប គឺលោក ហ៊ុន ម៉ានី ស សុខា និង ជា ប៉ូច

News New : ព្រឹកថ្ងៃទី២៦ ខែមករា នេះ គណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កំពុងតែបើកកិច្ចប្រជុំ ពិភាក្សា ដើម្បីអនុម័ត ដូចខាងក្រោម ៖
១.ការពិនិត្យលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើវិសោធ នកម្មជំពូកទី១២ ថ្មី ប្រការ ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ចំណុចទី១ នេះ យោងលិខិតចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ របស់ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តមបណ្ឌិតរដ្ឋ ជៀម យាប តំណាងក្រុមតំណាងរាស្ត្រជាហត្ថលេខី ចំនួន ៥២រូប ។

២.ការពិនិត្យលើសំណើសុំបញ្ចូលរបៀបវារ:នៃសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនូវសេចក្តីស្នើវិសោធ
នកម្មជំពូកទី១២ ថ្មី ប្រការ ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ចំណុចទី២ នេះ យោងលិខិតលេខ ០០៤/គ/១៧ រ.ស ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ របស់គណ: កម្មាធិការនីតិកម្ម និងយុត្តិធម៌ ។

៣.ការពិនិត្យលើសមាសភាពលេខាធិការ ០៣រូប សំរាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ  នីតិកាល ទី៥  ដែលរួមមាន ៖ ឯកឧត្តម ហ៊ុន ម៉ានី អាយុ៣២ឆ្នាំ ឯកឧត្តម ស សុខា អាយុ៣៤ឆ្នាំ និងឯកឧត្តម ជា ប៉ូច អាយុ ៤១ឆ្នាំ ។

៤.ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបៀបវារ: និងការបរិច្ឆេទសំរាប់សម័យប្រជុំរដ្ឋសភានីតិ កាលទី៥ ។





អត្ថបទ ៖ ចំណាន (៧៨)

0 comments:

Post a Comment