Tuesday, January 17, 2017

លោក ខាន់ ចន្ទសុផល ព្រមសុំទោសជាសាធារណ:ចំពោះការប្រើប្រាស់សំដីមិនសមរម្យ

News New : លោក ខាន់ ចន្ទសុផល  បានសំដែងនូវការសុំទោសជាសាធារណ:ចំពោះការនិយាយ ពាក្យមិនសមរម្យទៅលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចក្រឡាហោម ស ខេង  និងថ្លែងអំណរ ឯកឧត្តម ស សុខា និងឯកឧត្តម ស ថេត  ដែលបានបំភ្លឺជុំវិញករណីរូបលោក ត្រូវសមត្ថកិច្ចចរាចរ ចាប់ផាកពិន័យរូបលោកពីពេលកន្លងមក ។  ខាងក្រោមនេះ គឺជាខ្លឹមសារ លោក  ខាន់ ចន្ទសុផល 
សរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ៖

" សេចក្តីប្រកាសព័ត៍មាន ៖ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ឯ.ឧ ស សុខា និងឯ.ឧ ឧត្តមសេនីយ៍ ទោ ស ថេត ស្នងការខេត្តបាត់ដំបង ដែលបានធ្វើការបំភ្លឺយ៉ាងក្បោះក្បាយអោយយខ្ញុំបានយល់ពី ទិដ្ឋភាពច្បាប់នៃការប្រើប្រាស់ អំពូល LED និង Laser ដែលបានបំពាក់បន្ថែម បច្ចុប្បន្នគឺវាផ្ទុយ និង ផ្លូវច្បាប់ និងដោយសារតែកង្វះពត៍មាន ដែលជាហេតុធ្វើអោយខ្ញុំ បានបញ្ចេញ អាកប្បកិរិយា ឆ្គាំ ឆ្គង ដោយប្រើពាក្យមិនសមគួរទៅលើសមត្ថកិច្ច ។ ខ្ញុំក៏សូមធ្វើការអភ័យទោស ជាសាធារណះ ចំពោះការប្រើពាក្យសំដីមិនសមរម្យទៅលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចក្រឡាហោម ស ខេង ដែលសម្តេចជានិច្ចជាកាល តែងតែយកចិត្តទុកដាក់រាល់បញ្ហារអសកម្មទាំង ឡាយ ក្នុងសង្គម និងរក្សាបានសន្តិសុខជាតិ ទាំងមូលជូនប្រជាជន ។ និងខ្ញុំក៏សូមអំពាវនាវ ដល់បងប្អូន ប្រជាជន អ្នកប្រើប្រាស់ រថយន្តដែលមានដាក់ អំពូល LED ដែលចាប់ដាក់លើដំបូលឡាន និងបំពាក់ភ្លើង ឡាស៊ែ ទាំងឡាយ សូមមេត្តាបឈ្ឈប់ទៅ និងដោះចេញ ដាក់ទៅតាមទ្រង់ទ្រាយដើមវិញ ដើម្បី ជៀសវាង កុំអោយខាងសមត្ថិកិច្ច ត្រួតពិនិត្យ គាត់ផាកពិន័យដូចរូបខ្ញុំ" ។

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment