Saturday, January 28, 2017

តារាចំរៀង ណូយ វ៉ាន់ណេត សំរេចិត្តសាងភ្នួស នាថ្ងៃទី១ កុម្ភ: ខាងមុខនេះហើយ

News New : លោក ណូយ វ៉ាន់ណេត  តារាចំរៀងមនោសញ្ចេតនាសំលេងពិរោះរណ្តំចិត្ត  ពេលនេះ បានសម្រេចចិត្តចាប់យកព្រះធម៌ ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនាហើយ ។ តារាមច្រៀង ជើងចាស់ និងជាគ្រូចម្រៀង ១រូប ដែលធ្លាប់បង្ហាត់បង្រៀន និងមានកូនសិស្សជាច្រើន ដែលលោក បានដើរលើវិថីសិល្បៈអស់រយៈកាលជាយូរមកហើយនោះ ពេលនេះលោក ណូយ វ៉ាន់ណេត បែរ ជាបានសម្រេចចិត្ត ទៅសាងព្រះភ្នួស បួសសងគុណម្តាយ ព្រមទាំងដើម្បីភ្ជាប់និស្ស័យ ជាមួយព្រះ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ។ លោក ណូយ វ៉ាន់ណេត បានដាក់ ចិត្តដាក់កាយជាមួយព្រះធម៌ តាមរយៈការសាងព្រះភ្នួស ។ ប៉ុន្តែយ៉ាងណាម៉ិញយើងមិនទាន់ទទួល បានព័ត៌មានច្បាស់លាស់ពីលោក ណូយ វ៉ាន់ណេត នៅឡើយថា លោក នឹងសាងព្រះភ្នួស ដោយ បោះបង់ចោលជីវិតជាអ្នកសិល្បៈជារៀងរហូត រឺក៏លោកនឹងត្រលប់មកវិញនៅពេលណានោះដែរ។
បើតាមប្រសាសន៍អ្នកស្រី សោម ម៉ានី ដែលជាភរិយារបស់លោក ណូយ វ៉ាន់ណេត បានប្រាក់ភ្នាក់ ងារ News New ថា  លោកស្រីសប្បាយចិត្តចំពោះការសំរេចចិត្តរបស់ប្តីលោកស្រី  ហើយលោកស្រី បន្ថែមទៀតថា បើប្តីលោកស្រី ទៅបួសជារៀងរហូត គឺកាន់តែល្អថែមទៀត។

បញ្ជាក់ : លោក ណូយ វ៉ាន់ណេត នឹងសាងភ្នួសថ្ងៃទី១ ខែកុម្ភ: នៅវត្តនិគ្រោធវ័ន្ត ហៅវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយជាមួយនឹងការ​សាងភ្នួសរបស់លោក ណូយ វ៉ាន់ណេត នេះដែរ កូនប្រុសរបស់លោក ឈ្មោះ ណូយ វណ្ណនាត បានសម្រេចចិត្តតាមលោកឪពុក របស់ខ្លួន ដើម្បីសាងព្រះភ្នួស រួមគ្នាផងដែរ៕


 អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment