Saturday, January 7, 2017

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបានគេរិះគន់ និងសរសើរព្រមគ្នា

News New : សាធារណ:មតិទូទាំងប្រទេស កាលបើគេនាំគ្នានិយាយពីខេត្តបាត់ដំបង គេតែងតែនឹក ឃើញដល់ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង  ដ៏មានប្រជាប្រិយភាព នៅក្នុងចំណោមអភិបាលខេត្ត រាជធានី ទូទាំងប្រទេសកម្ពុជា ។​ ប៉ុន្តែចំពោះមតិ ដែលលើកឡើង គឺ ត្រូវបាន News New សង្ខេបមកបាន ២ចំណុចធំៗ ដូចខាងក្រោម ៖

មតិទី១ ៖ ឯកឧត្តម ច័ន្ទ សុផល បាន និងកំពុងធ្វើខ្លួនសាមញ្ញពេក គឺដូចប្រជារាស្ត្រសាមញ្ញដែរ ក្នុង ន័យនេះ សំដៅថា ឯកឧត្តម ច័ន្ទ សុផល គឺដាក់ខ្លួនស្មើនឹងប្រជាពលរដ្ឋពេក ប្រឡូកជាមួយពលរដ្ឋ ដោយមិនគិតពីឋាន: និងតួនាទីរបស់ខ្លួនជាអភិបាលនៃគណ:អភិបាលខេត្ត ដែលអាចនឹងធ្វើអោយ ប៉ះពាល់ដល់អភិបាលខេត្ត រាជធានី ផ្សេងៗទៀត ដែលពួកគាត់ពេលខ្លះ ប្រជាពលរដ្ឋមិនទាំងធ្លាប់ ឃើញមុខយ៉ាងម៉េចផង។

មតិទី២ ៖ ឯកឧត្តម ច័ន្ទ សុផល ពិតជាឪពុកម្តាយដ៏ល្អបំផុត សំរាប់កូនចៅ ក្នុងខេត្តបាត់ដំបងទាំង មូល ព្រោះឯកឧត្តម បាន និងកំពុងដាក់ខ្លួនយ៉ាងសាមញ្ញបំផុតស្មើនឹងប្រជាពលរដ្ឋ ឯកឧត្តម បាន រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ។ ឯកឧត្តម ច័ន្ទ សុផល លោកបានលះបង់ទាំង កំលាំងកាយចិត្ត ទ្រព្យធន ប្រាជ្ញាស្មារតី ដើម្បីប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង គួរអោយគោរព។

News New  សង្កេតឃើញថា ចាប់តាំងពីរដ្ឋាភិបាល  តែងតាំងឯកឧត្តម ជា សុមេធី ជាអភិបាល នៃ អភិបាលខេត្តព្រៃវែង មក ។ ឯកឧត្តម ជា សុមេធី បាន និងកំពុងធ្វើខ្លួនដ៏សាមញ្ញស្មើនឹងប្រជាពល រដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ   និងបានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង ជាច្រើនគួរអោយកត់សំគាល់ ។ បន្ទាប់មក ក៏យើងសង្កេតឃើញឯកឧត្តម ច័ន្ទ សុផល អភិបាលនៃ គណ:អភិបាលខេត្តបាត់ដំបង លោកបានដាក់ខ្លួនយ៉ាងសាមញ្ញបំផុតជាមួយប្រជាពលរដ្ឋ  រួមសុខ រួមទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង គួរអោយកត់សំគាល់ ។ រហូតដល់ យើងអាចវាយតំលៃបានថា ក្នុងព្រះរាជាណាចក្រកម្ពុជា អភិបាលខេត្តទាំងពីររូបនេះ គឺពិតជាបាន និងកំពុងធ្វើសកម្មភាពយ៉ាងលេចធ្លោរ  ដើម្បីប្រជាពលរដ្ឋ គួរអោយគោរព ។  ក្រៅពី អភិបាលខេត្ត ទាំងពីររូបនេះ យើងក៏សង្កេតឃើញអភិបាល ដែលបាន និងកំពុងធ្វើសកម្មភាពល្អ ដើម្បីប្រជាពល រដ្ឋដែរ រួមមាន ៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ឯកឧត្តមអភិ បាល នៃគណ:អភិបាលខេត្តកំពត ឯកឧត្តម សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ ........ ។ល។ និង ។ល។



 អត្ថបទ ៖ អារុណ

0 comments:

Post a Comment