Monday, January 9, 2017

លោក កឹម សុខា ថាគណបក្សកាន់អំណាច ប្រើធម្យោបាយគំរាមកំហែង បំភិតបំភ័យ និងប៉ុនប៉ងសម្លាប់

News New : ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអោយដឹងថា មានគេគំរាម កំហែង បំភិតបំភ័យ និងប៉ុនប៉ងសម្លាប់ ។ នេះបើតាមគេហទំព័រហ្វេសប៊ុកមូយមានឈ្មោះថា  MJ Cnrp Franc។ប្រភពបញ្ជាក់ថា លោក កឹម សុខា ថ្លែងប្រាប់អ្នកគាំទ្រនៅស្នាក់ការគណបក្សសង្គ្រោះ ជាតិ កាលពីថ្ងៃសុក្រកន្លងមកនេះថា គណបក្សកាន់អំណាច បានប្រើគ្រប់មធ្យោបាយគំរាមកំហែង និងតាមចាប់ខ្លួនរូបលោកដាក់ពន្ធនាគារ និងប៉ុនប៉ងផ្តាច់ជីវិតរូបលោក ។ លោកបញ្ជាក់ថា៖ « ការ លះបង់ របស់ខ្ញុំប្រឈមគ្រោះថ្នាក់ជាច្រើន ដូចជា ការគំរាមកំហែង បំភិតបំភ័យ មូលបង្កាច់ ចាប់ ដាក់គុក ប៉ុនប៉ងសម្លាប់ផ្តាច់អាយុជីវិតខ្ញុំជាច្រើនដងមកហើយ។ ប៉ុន្តែខ្ញុំនៅតែតស៊ូរក្សាគោលជំហរ ដដែល ដោយខ្ញុំយល់ឃើញថា ខ្ញុំអាចគ្រោះថ្នាក់ តែមិនចង់ឃើញជាតិ និងប្រជាពលរដ្ឋខ្មែរ គ្រោះ ថ្នាក់ឡើយ »។ ការលើកឡើងរបស់លោក កឹម សុខា នេះ មុនបែកធ្លាយ លិខិតមួយច្បាប់ ពីលោក សម រង្ស៊ី អោយសារព័ត៌មានក្នុងស្រុកចុះផ្សាយថា សម្តេចតេជោ ហ៊ុន សែន បានកំពុងតែប្រើគ្រប់ មធ្យោបាយ ដើម្បីអោយលោក កឹម សុខា បណ្តេញរូបលោកចេញគណបក្សសង្គ្រោះជាតិ ។ លិខិត ដែល ត្រូវសារព័ត៌មានចុះផ្សាយ ហើយត្រូវបានលោក សម រង្ស៊ី យកមកបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ នោះថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែកំពុងរិះរកគ្រប់ វិធី ដើម្បីបំបែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយនៅពេលនេះ លោកកំពុងតែបង្ខំឲ្យលោក កឹម សុខា សរសេរលិខិត ឬសេចក្តីថ្លែងការណ៍តែម្នាក់ឯងឲ្យគាត់មួយច្បាប់ ដែលក្នុងនោះ គឺគេឱ្យ លោក កឹម សុខា សន្យាថានឹងបណ្តេញចេញពីគណបក្សសង្គ្រោះជាតិ ចំពោះបុគ្គលណាដែលបាន ជេរប្រមាថសម្តេច និងភរិយា ព្រមទាំងកូនប្រុសច្បងរបស់គាត់ឈ្មោះ ហ៊ុន ម៉ាណែត  ពាក់ព័ន្ធទៅ នឹងការមួលបង្កាច់មួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសាររបស់សម្តេច  ។ លិខិតថាកាលពី ថ្ងៃសៅរ៍ទី ៧មករា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍ មួយទៀត ក្នុងនាមគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែមិនឲ្យប្រើឈ្មោះលោក សម រង្ស៊ី ដែលជាប្រធាន គណបក្សដែលកំពុងតែនិរទេសខ្លួនឯងនៅក្រៅប្រទេសនោះឡើយ ។

បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ដែលគេចង់អោយលោក កឹម សុខា ចេញនោះសរសេរថា « ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានប្រមាថមកលើភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា ជាស្រី របស់អតីតមេដឹកនាំវៀតណាម លោក ឡេ ដឹកថ និងថែមទាំងបានចោទបុត្រារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ដឹកថ ថែមទៀត ។ ទង្វើដ៏ថោកទាបខាងលើ ពិតជាមិនអាចទទួលយកបានទេ។ ក្នុងនាមគណបក្សសង្គ្រោះជាតិ និង ខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសជាសាធារណៈចំពោះក្រុមជនប្រមាថទាំងនេះប្រៀបបានទៅនឹងជន ពាលមិនស្មើនឹងសត្វតិរច្ឆាន ហើយសាហាវជាងសត្វអសិរពិសដែលមានចរិតបំបែកបំបាក់ និង មើលងាយមេដឹកនាំជាតិសាសន៍ឯង»។ លិខិតបញ្ជាក់ថា៖ «ក្នុងករណីជនអគតិទាំងនេះ ជាសមា ជិកគណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្តេញចេញពីបក្ស» ។ លោក សម រង្ស៊ី បានអះ អាងទៀតថា តាមគម្រោងដែលសម្តេច ហ៊ុន សែន ទើបតែបានរៀបចំថ្មីៗនេះ បន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិត ឬសេចក្តីថ្លែងការណ៍ដូចខាងលើរួចហើយសម្តេច ហ៊ុន សែន នឹងជំរុញ អោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១ ឬ ២ នាក់ដែលគាត់ទិញបានឲ្យចេញមុខមួលបង្កាច់ លោក សម រង្ស៊ី ម្តងវិញថា លោក សម រង្ស៊ី បាននិយាយមួលបង្កាច់ក្រុមគ្រួសារសម្តេច ពិតមែន នៅក្នុងកិច្ចប្រជុំណាមួយកន្លងមករបស់គណបក្សសង្គ្រោះជាតិ ។ ទាក់ទិននឹងលិខិតនេះអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនអត្ថាធិ ប្បាយថាជាលិខិតរបស់សម្តេច ហ៊ុន សែន មែន ឬមិនមែនទេ។ តែលោកបានចាត់ទុកថា ករណី នេះជារឿងមួយបង្កើតឡើងដោយលោក សម រង្ស៊ី ច្រើនជាង ។ លោកថា« ខ្ញុំថារឿងហ្នឹងជាល្បិច របស់ សម រង្ស៊ី ទេព្រោះខ្លាច កឹម សុខា ដេញក្បាលចោលអ៊ីចឹងទេបានបង្កើតរឿងនេះមក។ ខ្ញុំ មើលទៅគឺអ៊ីចឹងព្រោះ សម រង្ស៊ី ពូកែប្រើល្បិចណាស់រឿងអត់មានធ្វើឱ្យមាន ហើយអត់មានការ ទទួលខុសត្រូវអ្វីទាំងអស់»។

អត្ថបទ ៖ ចំណាន (៦០)

0 comments:

Post a Comment