Thursday, January 19, 2017

មនុស្ស ៣នាក់ បាន និងកំពុងធ្វើអោយកក្រើកទឹកដីខេត្តព្រៃវែង...

News New : គិតមកដល់ត្រឹមចុងឆ្នាំ២០១៦ ខេត្តព្រៃវែង បាន និងកំពុង ប្រែប្រួលមុខមាត់យ៉ាងខ្លាំង នៅក្នុងចំណោមខេត្តទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ វត្តអារាម  ផ្សារ សាលារៀន សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ ដែលទាំងនេះ  បានមកពី ការដឹកនាំ និងចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមការងារចុះជួយតាមស្រុក ក្រុង ទូទាំងខេត្ត ។

News New សង្កេតឃើញថា មានថ្នាក់ដឹកនាំជាច្រើន បាន និងកំពុងជួយខេត្តព្រៃវែង  ក្នុងនោះដែរ News New សូមលើកយកថ្នាក់ដឹកនាំ ដែលមានសកម្មភាពលេចធ្លោរក្នុងជួយខេត្តព្រៃវែង​ ចំនួន ៣ រូប មកបង្ហាញជូនមិត្តអ្នកអាន ដូចខាងក្រោម ៖

ទី១ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា  ចុះជួយ ខេត្តព្រៃវែង និងខេត្តបាត់ដំបង ។
សំរាប់ខេត្តព្រៃវែង សម្តេច បាន និងកំពុងជួយ ៖
- បានបង្កើតឱ្យមានមូលនិធិមនុស្សធម៌ ស ខេង ផ្តល់ជូនស្ត្រីសំរាលកូន ២០ម៉ឺនរៀល ក្នុង ១គ្រួសារ និងគ្រួសារទទួលមរណភាព ២០ម៉ឺនរៀល ក្នុង ១គ្រួសារ ផ្តល់ជូនទូទៅ ដោយមិនប្រកាន់ពីនិន្នាការ នយោបាយអ្វីឡើយ។ហើយកន្លងមក មូលនិធិមនុស្សធម៌នេះបានផ្តល់ជូនដល់ពលរដ្ឋយើងទូទាំង ខេត្តព្រៃវែង បានរាប់ម៉ឺនគ្រួសារ និងចំណាយអស់រាប់ម៉ឺនដុល្លារផងដែរ។
- បានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង សំរាប់មណ្ឌលសុខភាពគ្រប់ស្រុក ក្រុង ។
- បានកសាងផ្លូវថ្នល់កៅស៊ូ ផ្លូវលំគ្រួសក្រហម ជាច្រើនខ្សែ ។
- បានកសាងវត្តអារាម សាលារៀន ស្ពាន មន្ទីរពេទ្យ ។
- បានគិតគូ  និងចុះសូរសុខទុក្ខជាមួយប្រជាពលរដ្ឋ  បងប្អូនជនពិការ  និងមន្ត្រីរាជការ  កងកំលាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ។

ទី២ ៖ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុប្រធាន
សហភាពសហព័ន្ធយុវជនកម្ពុជា  ទទួលបន្ទុកចុះជួយ ខេត្តព្រៃវែង ​ខេត្តបាត់ដំបង  និងខេត្តបន្ទាយ មានជ័យ ដែលត្រូវជាកូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង ។
សំរាប់ខេត្តព្រៃវែង ឯកឧត្តម បាន និងកំពុងជួយ ៖
- បានដឹកនាំយុវជនទូទាំងខេត្ត អោយធ្វើសកម្មភាពដើម្បីសង្គមយ៉ាងផុសផុល តាមរយ: ឯកឧត្តម នៅជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។
- បានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសំបែងត្រឹមត្រូវ បានរាប់រយខ្នង ។
- បានបង្កើតអោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយព្យាបានជំងឺជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ បានរាប់ម៉ឺននាក់ ។
- បានវាស់ និងកាត់វ៉ែនតាជូនយាយតាដោយឥតគិតថ្លៃ បានរាប់ពាន់នាក់ ។
- បានដឹកនាំយុវជនចូលរួមបរិច្ចាកឈាម ជូនមជ្ឈមណ្ឌលផ្តល់ឈាម បានរាប់ពាន់កំប្លោក សំរាប់ ទុកសង្គ្រោះជីវិតជនរងគ្រោះផ្សេងៗ ។
- បានដឹកនាំយុវជនធ្វើសកម្មភាពមនុស្សធម៌ជាអំណោយទានដល់ប្រជាពលរដ្ឋក្រីក្រ បានរាប់ពាន់ គ្រួសារ ។
- បានចុះអប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា ពលរដ្ឋ រាប់ម៉ឺនមួក ។
- បានយកចិត្តទុកដល់សិស្សថ្នាក់ទី១២ ដូចជា ៖ បើកវគ្គបំប៉នមុខវិជ្ជាសំខាន់ៗរយ:ពេល ៤ខែ មុន ប្រលង បើកវគ្គសិក្ខាសាលាខ្លីស្តីពី  វិធីសាស្ត្ររៀនត្រៀមប្រលង  និងជ្រើសរើសជំនាញមហាវិទ្យា ល័យ ផ្តល់រង្វាន់លើកទឹកចិត្តអ្នកប្រលងជាប់បាននិទ្ទេសA (ទទួលបានម៉ូតូ ១គ្រឿង + ទៅទស្សន កិច្ចប្រទេសចិន + ផ្តល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ១០០% ) ។
- បានដឹកនាំយុវជនសំអាតបរិស្ថាន ដាំកូនឈើ ហាត់កីឡា និងថែរក្សាសុខភាព ។
- បានចូលរួមសកម្មភាពក្នុងវិស័យព្រះពុទ្ធសាសនា ដង្ហែរកឋិន បុណ្យផ្កាសាមគ្គី កសាងវត្តអារាម និងលើកកំពស់វិស័យព្រះពុទ្ធសាសនា ។
- បានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្មេងកំព្រា ជនពិការ ព្រមទាំងយោធិនពិការជាដើម ។

ទី៣ ៖ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ដែលជាកូនប្រុសពៅសម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ។
សំរាប់ខេត្តព្រៃវែង  ទោះបីឯកឧត្តម ទើបតែចូលកាន់តំណែង ត្រឹមតែជាងមួយឆ្នាំ។ ប៉ុន្តែឯកឧត្តម បាន និងកំពុងជួយ ៖
-  យកចិត្តទុកដាក់ គិតគូអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា  ប្រឡូកចូលក្នុងជីវភាពពលរដ្ឋ ដោយផ្ទាល់មិនគិតពីឋាន: តួនាទីជាអភិបាលខេត្ត ដូចជា ៖ ជួយសង្គ្រោះប្រជាពលរដ្ឋ គ្រោះថ្នាក់ ចរាចរណ៍ជួយយកទៅមន្ទីរពេទ្យ ជួយឧបត្ថម្ភជាថវិកា ចូលរួមបុណ្យសព ចុះទីកន្លែងមិនថា ភ្លើង ឆេះផ្ទះ ភ្លើងឆេះព្រៃ និងគ្រប់បញ្ហាដោយយថាហេតុផ្សេងៗ ។
- បានបញ្ចុះតំលៃអគ្គិសនីជូនប្រជាពលរដ្ឋបានយ៉ាងសមរម្យទូទាំងខេត្ត ។
- បានដោះស្រាយបញ្ហាទូកដរ និងបញ្ហាទំនាស់ដ៏យូរលង់រវាងម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ។
- បានជួសជុល និងកសាងផ្សារអ្នកលឿងត្រើយខាងកើត ផ្សារពាមរក៍ ផ្សារកអណ្តើក ...។
- បានចូលរួមកសាងវិស័យព្រះពុទ្ធសាសនា ជួយក្មេងកំព្រា ជនពិការ ជួយរកទីផ្សារឱ្យអាជីវករ ជួបជាមួយបងប្អូនអ្នករត់ម៉ូតូឌុប កង់បី និងកម្មករ ជាច្រើនសន្ធឹកសន្ធាប់ ។

បញ្ជាក់ : សមិទ្ធិផលរបស់ថ្នាក់ដឹកនាំខាងលើនេះ News New សរសេរតែមួយចំណែកនៃសកម្មភាព របស់ពួកគាត់ប៉ុណ្ណោះ ៕

សម្តេចក្រឡាហោម ស ខេង



ឯកឧត្តម ស សុខា
ឯកឧត្តម ជា សុមេធី



អត្ថបទ ៖ អារុណ

0 comments:

Post a Comment