Saturday, January 7, 2017

លោក ឈឹម ផាន់ណា ចុះជួយបេះសណ្តែក ប្រមូលផលស្រូវ នាំយកកុំព្យូទ័រ និងអំណោយឯកឧត្តម ស សុខា និងលោកជំទាវ...

News New : ក្រុមការងារ ស.ស.យ.ក./ពវ ចុះជួយស្រុកពាមជរ ដែលដឹកនាំដោយលោក ឈឹម ផាន់ ណា រួមនឹង ស.ស.យ.ក./ស្រុកពាមជរ ដែលដឹកនាំដោយលោក ហ៊ុន ចាន់ដែន បានបន្តដំណើរទៅ ជួយបេះសណ្តែក និងប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលជាស្ត្រីមេម៉ាយ  រស់នៅភូមិសាមគ្គី ឃុំ ស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ចំនួន ២គ្រួសារ ។ បន្ទាប់មកក្រុមការងារក៏បន្តដំណើរនាំយក អំណោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង និងជាអនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ  ទៅចែកជូនគ្រួសារក្រីក្រ ចាស់ជរា ចំនួន ១គ្រួសារ ផងដែរ។

លោក ឈឹម ផាន់ណា បានគូសបញ្ជាក់ផងដែរថា នៅថ្ងៃនេះលោក និងក្រុមការងារ  ទទួលការងារ ចំនួន៤ ដែលឯកឧត្តម ស សុខា ដាក់អោយអនុវត្ត ក្នុងនោះរួមមាន ៖
ទី១៖ នាំយកកុំព្យូទ័រចំនួន ៣គ្រឿងទៀត ដែលជាអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូន សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ  ទុកសំរាប់បង្រៀនដល់យុវជន យុវនារី ទូទាំងស្រុក ស្រុកពាមជរ ដោយឥតគិត បន្ថែមលើកមុនចំនួ​ន ៤គ្រឿងហើយ។
ទី២៖ ចុះជួយបេះសណ្តែកដល់គ្រួសារស្ត្រីមេម៉ាយ ខ្វះកំលាំងពលកម្ម ចំនួន ១គ្រួសារ នៅក្នុងភូមិ សាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ។
ទី៣៖ ចុះជួយប្រមូលផលស្រូវជូនគ្រួសារស្ត្រីមេម៉ាយខ្វះកំលាំងពលកម្ម ចំនួន ០១គ្រួសារ នៅក្នុង ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ។
ទី៤៖ នាំអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ចែកជូនចាស់ជរាក្រីក្រ ចំនួន ១គ្រួសារ នៅ ឃុំស្វាយភ្លោះ ស្រុកពាមជរ ។

បញ្ជាក់ : កម្មវិធីទាំង៤ នេះ ប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ។













អត្ថបទ ៖ អារុណ

0 comments:

Post a Comment