Thursday, January 5, 2017

ពេលនេះ សសយក កំពុងប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធនៅជើងឯក លោក ស សុខា លើកឡើង ៥ចំណុច

News New : ក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងរៀបចំពិធី គោរពវិញ្ញាណ ក្ខន្ធប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាន  ដែលបានស្លាប់បាត់បង់ជីវិត  នៅក្នុងរបប ដ៏សែនខ្មៅងងឹត នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ  ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ  នាសារមន្ទីរប្រល័យពូជសាសន៍ ជើងឯក ។

លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រវ័យក្មេងមណ្ឌល  ព្រៃវែង ក៏បានគូសបញ្ជាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់លោកថា  "  ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងខ្ញុំមានការសោកស្ដាយជា​ពន់​ពេក ដែលកម្ពុជាបានជួបនឹងរបបវាលពិឃាតចន្លោះឆ្នាំ១៩៧៥ ដល់​១៩៧៩។ ពិធីនាព្រឹកនេះនៅជើងឯក គឺជាការគោរព​វិញ្ញាណ​ខន្ធ ជា​ការ​សោក​ស្ដាយពីយុវជន ជំនាន់ក្រោយ ជាការរំលឹក​ និង​ចង​ចាំ​មិន​ភ្លេច​នូវ​របប​យង់ឃ្នង និងចងចាំ​ដើម​ហេតុ​ដែល​នាំ​ឲ្យ​កើត របប​បែប​នេះ​ដែរ ។
-ជាពិសេស នាមជាយុវជន សូមប្រកាសចិត្តចងចាំដឹងគុណដល់​យុវជន​ជំនាន់​មុន ​ដែល​បាន​សាម គ្គីគ្នា​វាយ​រំដោះ​សង្គ្រោះ​ប្រជាជន​ពី​ក្រ​ញ៉ាំ​បិ​សាច​​នេះ ​បាន​រហូតថ្កុំថ្កើងដល់សព្វថ្ងៃ ។
-កាលណោះ ធនធានមនុស្ស ទាំងវ័យចាស់  វ័យកណ្ដាល យុវជន   និង​កុមារ របស់​កម្ពុជា ត្រូវបាត់ បង់ស្ទើរគ្មានសោះ ។ ហេដ្ឋារចនាសម្ព័ន្ធ វត្ត​អារ៉ាម សាលារៀន មន្ទីរពេទ្យ អគារផ្សេងៗ រងការខូច ខាត និង​ក្លាយ​ជា​គុក ក្លាយជាឃ្លាំង។
-អាចនិយាយថា ជាវាសនារបស់កម្ពុជាក៏បានដែរ ។ ប៉ុន្តែគឺសុទ្ធតែកើត​ចេញ​ពី​គំនិត និង​អំពើ​របស់​មនុស្ស ។ នាឆ្នាំ១៩៧០ មាន​រដ្ឋ​ប្រ​ហារ​ទំលាក់​សម្ដេច​តា  ដែលនាំឲ្យសង្គ្រាមស៊ីវិលឥតឈប់រហូត​ដល់​១៩​៧៥ ក្រុមមេដឹកនាំ ប៉ុល ពត  ដណ្ដើមកាន់កាប់បាន កម្ពុជាកាន់តែធ្លាក់ខ្លួនធ្ងន់មែនទែន ។
-រហូត​មកដល់ ថ្ងៃ៧ ខែមករា ឆ្នាំ​១៧៩៧ ទើបរំដោះបានវិញ  តែ​សង្គ្រាម​ស៊ីវិល ​នៅតែអូសបន្លាយ រហូត១៩៩៧-៩៨ ទើបបញ្ចប់​ក្រោម​នយោបាយ​ឈ្នះ - ឈ្នះ​ របស់សម្ដេចនាយករដ្ឋមន្ត្រី ។ ក្នុងគ្រា នោះ ឃើញថា រដ្ឋា​ភិ​បាល​​​ប្រើដៃម្ខាងស្ដារប្រទេសផង ដៃម្ខាងការពារ​កុំឲ្យ​របប​វាល​ពិឃាត​ត្រឡប់ មកវិញផង។
-ជាអ្នកជំនាន់ក្រោយ មិនចង់ឃើញសង្គ្រាម មិនចង់​ឃើញ​ការ​បំបែក​បាក់​ញុះញង់ផ្ទៃក្នុងពីសំណាក់ ក្រុមណាមួយ ឫពីប្រទេស​ណាមួយ​ជា​ដាច់​ខាត ។
ជារួម យុវជនរួមគ្នាជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាព ទប់​ស្កាត់​​មិន​ឲ្យ​សង្គ្រាម ​និង​របប​បែប ប៉ុល ពត វិលត្រឡប់មកវិញឡើយ។ យុវជន ជឿជាក់លើកម្ពុជា !!!!




អត្ថបទ ៖ អារុណ

0 comments:

Post a Comment