Monday, January 9, 2017

គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់ថា រដ្ឋាភិបាល ទទួលស្គាល់កម្មសិទ្ធិយានយន្តជាក់ស្តែង មិនចាំបាច់បញ្ជាក់ពីម្ចាស់ដើម

News New : នៅព្រឹកថ្ងៃទី៩  ខែមករា  ឆ្នាំ២០១៧  នេះ  គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក បានជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់អោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា សំរេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែង ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើមឡើយ ។
ដើម្បីអោយការកាន់កាប់ និងការធ្វើចរាចរណ៍មានភាពស្របច្បាប់ ម្ចាស់យានយន្តត្រូវទៅបង់ពន្ធ និងធ្វើផ្លាកលេខ ក្នុងករណីមិនទាន់បង់ពន្ធ និងមិនទាន់ធ្វើផ្លាកលេខ ។

មូលហេតុ ដែលរាជរដ្ឋាភិបាលសំរេចបែបនេះ ក្នុងគោលបំណង ដើម្បីដោះស្រាយការលំបាកជូន ប្រជាពលរដ្ឋចំពោះការផ្ទេរកម្មសិទ្ធិយានយន្ត សំដៅធានាការពារផលប្រយោជន៍ស្របច្បាប់របស់ ប្រជាពលរដ្ឋ ក៏ដូចជា រួមចំណែកអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកអោយកាន់តែប្រសើរឡើង។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment