Tuesday, January 17, 2017

លោក ស សុខា ចូលរួមរំលែកទុក្ខមរណភាពឪពុកលោក មាន តារា... លោកអរគុណឯឧ. ស សុខា និងឧកញ៉ា ខៀវ ភារិទ្ធ

News New : នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម ស សុខា អ្នកស្ថាបនិកក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ស សុខា  និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក មាន តារា សមាជិក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ០១រូប ដែលឪពុករបស់លោក បានទទួលមរណភាព ថ្មីៗនេះ។ក្នុង នោះ ឯកឧត្តម ស សុខា និងលោកជំទាវ  ក៏បានចូលរួមជាបច្ច័យចំនួន ២៥០ដុល្លារ ផងដែរ ។ ខាង
ក្រោមនេះ ជាខ្លឹមសារ ដែលឯកឧត្តម ស សុខា បានសរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ៖

" ខ្ញុំសូមសំដែងការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខក្រៀមក្រំ លោក មាន តារា (Mean Dara) ជា​គ្រូពេទ្យម្នាក់​ក្នុង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ស សុខា ដែលឳពុករបស់លោកបានទទួលមរណភាព។
នេះការជាការបាត់បង់អ្នកមានគុណ ដែលមនុស្សម្នាក់ៗមិនចង់​ឲ្យ​កើត​មាន​។ តែទោះជាយ៉ាងណា ខ្ញុំសូមលើកទឹកចិត្តលោកនិងក្រុមគ្រួសារ​លោក​សម្រួលអារម្មណ៍កាត់ចិត្ត ដើម្បីជូនដំណើរគាត់ទៅ កាន់សុគតិភព ព្រោះ​នេះអាចថាជានិស្ស័យ ។

ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅ ដែល​លោក​បាន ​លះបង់ពេលវេលា គ្រប់យ៉ាងចុះពិនិត្យព្យាបាលជំងឺជូន​ប្រជាជន​ជា​មួយ​​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា គ្រប់បេសក កម្ម។ សូមលោក និង​ក្រុម​គ្រួសារ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចឈ្នះ​អស់​មារ​សត្រូវ" ។

ខាងក្រោមនេះ  គឺជា ខ្លឹមសារ ដែលលោក មាន តារា  សរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម របស់លោក ៖

" ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម ស សុខា និងលោកជំទាវ ដែលបានចូល រួមរំលែកទុក្ខសពលោកឪពុករបស់ខ្ញុំជាទឹកប្រាក់ចំនួន ២៥០ដុល្លារ   និងសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅផងដែរ ចំពោះលោកឧកញ៉ា ខៀវ ភារិទ្ធ ដែលបានចូលរួមរំលែកទុក្ខសពលោកឪពុក របស់ខ្ញុំជាទឹកប្រាក់ចំនួន ៥០ដុល្លារ ។ ក្នុងនាមខ្ញុំជាក្រុមគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងក្រៃ លែងចំពោះសណ្តានចិត្តដ៏ថ្លៃថ្លានេះ សូមអោយឯកឧត្តម និង លោកឧកញ៉ា  ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលា" ។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment