Wednesday, January 11, 2017

ប្អូនស្រី សាត ស្រីប៉ុច យកជើងសរសេរអក្សរថ្លែងអំណរគុណឯឧ.ស សុខា និងលោកជំទាវ ជួយឧបត្ថម្ភប្អូន ២០០$ ក្នុង ១ខែ

News New : នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បាននាំយកថវិកា ២០០ដុល្លារ ដែលជាប្រាក់ឧបត្ថម្ភរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង ជូនដល់ប្អូនស្រី សាត ស្រីប៉ុច  ដែលពិការ ដៃទាំងសងខាង តាមការសន្យារបស់ឯកឧត្តម និងលោកជំទាវ ។

ទឹកប្រាក់ ២០០ដុល្លារនេះ ជាប្រាប់ប្រចាំខែមករា ឆ្នាំ២០១៧ គឺមានន័យថា ឯកឧត្តម ស សុខា និង លោកជំទាវ បានសន្យាឧបត្ថម្ភប្រាក់ ២០០ដុល្លារ ក្នុង ១ខែ ចាប់តាំងពីប្អូនស្រីរៀនថ្នាក់ទី១០ ដល់ ថ្នាក់ទី១២ និងបន្តជួយរហូតដល់ចប់ថ្នាក់ឧត្តមសិក្សាទៀត។

នាឱកាសនោះប្អូនស្រី សាត ស្រីប៉ុច បានសរសេរថ្លែងអំណរគុណឯកឧត្តម ស សុខា និងលោក ជំទាវ ដោយប្រើជើងជំនួសដៃ ហើយអក្សរដែលប្អូនស្រីសរសេរនោះ ស្អាតមិនចាញ់អ្នកសរសេរ ដោយដៃនោះឡើយ។

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment