Thursday, January 12, 2017

លោក សម រង្ស៊ី បង្ហាញជំនឿ ថាលោក អាចដណ្តើមជ័យជំនះពីគណបក្សកាន់អំណាច បើទោះបីជា...

News New : មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានអះអាង ដោយប្រកាន់ជំហរថា​  ដណ្តើមជ័យជំនះពីអំណាចផ្តាច់ការ ទោះបីជាមានការគាបសង្កត់យ៉ាងណា ក្តី ។  លោកសម រង្ស៊ី សសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា«ជារៀងរាល់ថ្ងៃខ្ញុំដណ្តើម យកជ័យជំនះលើអំណាចផ្តាច់ការ ទោះជាមានការគាបសង្កត់យ៉ាងណាក្តី ក៏ខ្ញុំនៅតែរក្សាឧត្តមគតិ របស់ខ្ញុំជានិច្ច ហើយខ្ញុំបង្ហាញពីកម្លាំងចិត្តរបស់ខ្ញុំ ដែលគ្មាននរណាអាចបង្ក្រាបបាន។ខ្ញុំនៅតែមាន ជីវិតមានសេរីភាព មានសុខភាព មានទឹកចិត្ត  និងមានមធ្យោបាយ  ដើម្បីបន្តការតស៊ូ ទាមទារសេរី ភាព។ខ្ញុំនៅតែបង្កើនចំនួនមនុស្សដែលចែករំលែកឧត្តមគតិរបស់ខ្ញុំ ហើយមករួមកម្លាំងតស៊ូជាមួយ ខ្ញុំធ្វើឲ្យជ័យជំនះ នៃបុព្វហេតុរបស់យើង កាន់តែឈានជិតមកដល់» ។

ដោយឡែកនៅថ្ងៃទី១៤ ខែមករា នេះដែរ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជា ជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វិញ សម្តេចក៏មានកម្មវិធីជួបជុំមួយដែរ គឺសម្តេចក្រឡាហោម ស ខេង  នឹងអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយប្រជាពលរដ្ឋ  ទូទាំងស្រុកពាមជរ ខេត្តព្រៃវែង ក្នុងឱកាសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាល ជំងឺជូមប្រជាពលរដ្ឋទូទាំងស្រុកពាមជរ ដោយឥតគិតថ្លៃ ៕

 អត្ថបទ ៖ ចំណាន(៦២)

0 comments:

Post a Comment