Thursday, January 5, 2017

លោក ស សុខា ៖ ពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលបញ្ឈប់ការយកលុយសេវាធ្វើឯកសារផ្សេងៗ...

 News New : នាពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនា ធិការ នឹងបញ្ឈប់ការយកលុយទៅលើថ្លៃសេវានានា  នេះបើយោងទៅតាមការសរសេរបង្ហោះក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គម របស់លោក ស សុខា តំណាងរាស្ត្រវ័យក្មេង មណ្ឌលព្រៃវែង  កាលពីមុន នេះបន្តិច ។
ខាងក្រោមនេះគឺជា ខ្លឹមសាររបស់លោក ស សុខា ៖
-នាពេលខាងមុខឆាប់ៗនេះ រាជរដ្ឋាភិបាល ដែលមានក្រសួង​មហាផ្ទៃ​ជា​សេនា​ធិការ នឹងប្រកាស ជាផ្លូវការអំពី​ការបញ្ឈប់យកប្រាក់ពីប្រជាជន​ក្នុង​ការ​ធ្វើលិខិតអត្រានុកូលដ្ឋាន ដូចជា៖ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណ ​សៀវ​ភៅ​ស្នាក់​នៅ សំបុត្រកំណើត សំអាពាហ៍ពិពាហ៍ សំបុត្រ​មរណ​ភាព​ ។
-បើតាមដំណឹង ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ​កំពុង​ធ្វើអនុក្រឹត្យ ​ដើម្បី​បញ្ឈប់ការយក​ថ្លៃ​សេវា​នេះ​។ ទោះ​ជា​អនុក្រិត្យ​មិន​ទាន់ចេញជាផ្លូវការក្ដី តែតាម​បណ្ដា​ខេត្តមួយ​ចំនួន​បាន​ប្រកាស​ប្រាប់​សាធារណជន និងចាប់ផ្ដើមអនុវត្តជាបណ្ដើរៗហើយ ។
-នេះគឺជាអត្ថប្រយោជន៍មួយទៀតសម្រាប់ប្រជាជន ដែលជាការជួយ​សម្រាល​បន្ទុកចំណាយក្នុង គ្រួសារ។ ក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូម​សំ​ដែង​​ការរីករាយដែលរាជរដ្ឋាភិបាល តែង​តែ​គិត​គូរ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់ប្រជាជន។
ទន្ទឹមនឹងនេះ សូមលើកទឹកចិត្តដល់អាជ្ញាធរ សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្ដល់​សេវា​នេះ ប្រកបដោយតម្លា ភាព គុណភាព ប្រសិទ្ធភាព ទាន់​ពេល​វេលា ដោយ​ស្មោះត្រង់ ជូនប្រជាជនគ្រប់ៗគ្នា ដោយស្មើ ភាព៕




 អត្ថបទ ៖ អារុណ

0 comments:

Post a Comment