Monday, January 9, 2017

លោក សួន សេរីរដ្ឋា វាយលោក សម រង្ស៊ី បែកផ្សែង...?????

News New : បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងរស់នៅនិរទេសខ្លួន នៅ ប្រទេសប្រទេសបារំាង បញ្ចេញសារមួយថា សម្តេចតេជោ ហ៊ុន សែន កំពុងតែប្រើយុទ្ធសាស្ត្រឲ្យ លោក កឹម សុខា បណ្តេញលោក ចេញពីគណបក្សនោះ លោក សួន សេរីរដ្ឋា មេគណបក្សអំណាច ខ្មែរ ថា លោក សម រង្ស៊ី គឺធ្វើនយោបាយបែបកញ្ចាញចេក លោតក្រៅស្រះ ។ លោក សួន សេរីរដ្ឋា បានសសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា «អ្វីដែល សម រង្ស៊ី ខំស្រែកឲ្យក្តៅប៉ុន្មានថ្ងៃនេះ និងរួមទាំងខំបង្កើតលិខិតថ្លែងការណ៍ក្លែងក្លាយមួយផ្ញើចេញទៅអោយសារព័ត៌មានផងនោះ វាគឺ ជានយោបាយ «កញ្ចាញ់ចេក លោតក្រៅស្រះ » ប៉ុណ្ណឹង។ ពីព្រោះ រឿង ៧ មករា ១៩៧៩ ក្តី  រឿង ១៧ មេសា ១៩៧៥ ក្តី រឿងយួនឈ្លានពានស្រុកខ្មែរក្តី ពេល សម រង្ស៊ី នៅក្នុងស្រុក ចាប់ដៃ ស៊ី បាយ ត្រូវជាមួយ ហ៊ុន សែន គឺ សម រង្ស៊ី មិនដែលហ៊ាននិយាយរឿងអស់នេះទេ ។ បើកាលពី ប៉ែន សុវណ្ណ នៅរស់ផង គឺទាំង សម រង្ស៊ី និង កឹម សុខា សុទ្ធតែដណ្តើមយកគុណសម្បត្តិថ្ងៃ ៧ មករា ១៩៧៩ ថា ប៉ែន សុវណ្ណ ដែលនៅខាងខ្លួនទើបជា បិតា ៧ មករា ពិតប្រាកដ» ។
មេគណបក្សអំណាចខ្មែរ ដែលមានសញ្ជាតិអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា នយោបាយប្រឆាំង អំពិលអំពែក របស់ សម រង្ស៊ី គឺមានតែក្រុមមនុស្សមិនចេះកត់ត្រា មិនចេះចាំសំដីដែល សម រង្ស៊ី និយាយ និងមិនចេះប្រើខួរក្បាលពិចារណា ដោយទុកខួរក្បាលផ្កាប់ចោល ចាំតែហៃអើៗ ប៉ុណ្ណោះ ដែលចេញមកជួយលក់ ជួយលាង នយោបាយដូរបាយរបស់ សម រង្ស៊ី ដើម្បីបន្តបោកប្រាស់ពល រដ្ឋខ្មែរ អ្នករងគ្រោះ ។ លោកបន្ថែមថា នយោបាយបល់បាយ ក្រឡាប់ផ្កាប់ផ្ងារបស់ សម រង្ស៊ី ដែល រៀនបន្តមកពីគ្រួសារតពូជមកនោះ វាមិនមែនជា វិទ្យាសាស្ត្រនយោបាយ ទេ ! តែវាជា អំពើបោក ថោកទាប ដែលគ្មានចេះអាណិតស្រលាញ់អ្នកគាំទ្រខ្លួន ពីព្រោះជំងឺនយោបាយតពូជ ដែលចូល ចិត្តក្បត់អ្នកគាំទ្រខ្លួនឯង និងជំងឺខ្លាចការពិត ដែលមាននៅក្នុងខួរក្បាលរបស់ សម រង្ស៊ី នោះ គឺ ព្យាបាល លែងជាហើយ ។ លោកគូសបញ្ជាក់ទៀតថា មកដល់ពេលនេះ សម រង្ស៊ី ចាប់ផ្តើមកើត ជំងឺថោកទាបមួយទៀត ដោយផ្តល់បទសំភាសន៍ប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានបញ្ជីឈ្មោះ អ្នកតំណាងរាស្ត្រ និងអ្នកនយោបាយក្នុងបក្សខ្លួន ដែលលក់ក្បាលឲ្យ គណបក្សប្រជាជន តែខ្លួន មិនទាន់បញ្ចេញ។ នេះគឺជានយោបាយកញ្ចាញ់ចេកលោតក្រៅស្រះ ដែល សម រង្ស៊ី យកមកលេង ផ្សំគ្នាជាមួយនឹងនយោបាយប្រឆាំងអំពិលអំពែករបស់ខ្លួន ៕

 អត្ថបទ ៖ ចំណាន (៥៩)

0 comments:

Post a Comment