Tuesday, January 31, 2017

លោក សួន សេរីរដ្ឋា ប្រឆាំងដាច់ខាតចំពោះការធ្វើវិសោធនកម្មច្បាប់ ដែលហាមអ្នកមានទោសមិនឱ្យធ្វើ...

News New : លោក សួន សេរដ្ឋាប្រធានគណបក្សអំណាចខ្មែរ បានប្រកាសជំហរ លោកចង់ឲ្យមាន វិសោធនកម្ម រឺបង្កើតមាត្រាថ្មីមួយ នៅក្នុងច្បាប់ស្តីពី គណបក្សនយោបាយ ។ ការលើកឡើង របស់ មេគណបក្សអំណាចខ្មែរនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើអោយមាន វិសោនកម្មច្បាប់ស្តីពីគណបក្សនយោបាយ កុំអ្នកមានទោស ធ្វើជាប្រធាន រឺអនុប្រធានគណបក្ស។

លោកសួន សេរីរដ្ឋា បានឲ្យដឹង នៅថ្ងៃទី១ ខែកុម្ភៈ នេះថា« ខ្ញុំប្រឆាំងដាច់ខាត ចំពោះការធ្វើវិសោធ នកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដែលហាមអ្នកមានទោសមិនឲ្យធ្វើជាប្រធាន ឬ អនុប្រធាន គណបក្ស ! ពីព្រោះបើធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីបំពេញចិត្តតែសម្តេចតេជោ ហ៊ុន សែន ដែល បានលើកឡើងក្នុងសភា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧មែននោះគឺវារំលោភសិទ្ធិនយោបាយ របស់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ »។ លោកបន្តថា ក្នុងច្បាប់ស្តីពី គណបក្សនយោបាយ ខ្ញុំចង់អោយមានការធ្វើវិសោធនកម្ម រឺក៏បង្កើតនូវមាត្រាថ្មីមួយ ដែលចែងថា៖ គណបក្សនយោបាយណា ដែលប្រធានស្ថាបនិក ទទួលបានសេចក្តីជូនដំណឹង ពីក្រសួងមហាផ្ទៃ អោយបង្កើតគណបក្សនយោបាយរួចហើយ តែក្នុងរយៈពេល ១៨០ថ្ងៃ ក្រោយ មិនមានលទ្ធភាពរក ស្នាមមេដៃអ្នកគាំទ្រឲ្យគ្រប់ចំនួន ៤០០០នាក់ ដើម្បីដាក់ចុះបញ្ជីអោយទទួលបានសុពលភាព តាម ជំពូក៥ មាត្រា ២០ នៃច្បាប់ស្តីពីគណបក្សនយោបាយទេគឺក្រសួងត្រូវតែលុបឈ្មោះគណបក្សនោះ ចោលជាស្វ័យប្រវត្តិ ពីព្រោះប្រទេសខ្មែរ គឺ មានបុគ្គលច្រើនណាស់ ដែលស្នើសុំបើកគណបក្ស តែ គ្មាន សមត្ថភាពរកគាំទ្រឲ្យគ្រប់ ៤០០០ នាក់ដើម្បីដាក់ពាក្យចុះបញ្ជីជាគណបក្សនយោបាយ តាម ជំពូក ៥ មាត្រា ២០ នៃច្បាប់ស្តីពីគណបក្សនយោបាទេ ហើយក៏គ្មានទីស្នាក់ជា ស្នាក់ការគណបក្ស ដែលមានមន្ត្រីធ្វើការដែរ គឺគ្រាន់តែយកផ្ទះខ្លួនឯងទៅដាក់ជាអាសយដ្ឋានគណបក្ស ប៉ុណ្ណោះ ។ លោកថា របៀបនេះធ្វើអោយបុគ្គលមួយចំនួន យកនាមជាប្រធានស្ថាបនិកគណបក្សនយោបាយ ដែលមិនគ្រប់ទឹកនោះ ដើរបោកពលរដ្ឋខ្មែរ និងធ្វើអោយពលរដ្ឋខ្មែរ យល់ច្រឡំ យល់ខុសពីបញ្ហា នយោបាយនៅក្នុងស្រុកខ្មែរ ។

សូមជម្រាបថា ការលើកឡើង របស់លោក សួន សេរីរដ្ឋា ក្រោយពី សម្តេចតេជោ ហ៊ុន សែន បាន លើកឡើង ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៥ រដ្ឋសភា ដើម្បីធ្វើវិសោនកម្ម ប្រការ ៤៨ ថ្មី ( បី ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។ ក្នុងសម័យប្រជុំនោះ សម្តេចក៏បានស្នើឲ្យសភាធ្វើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីកុំអោយមានប្រធានគណបក្ស អនុប្រធាន គណបក្សអ្នកទោស ។ការស្នើសុំនេះ គេដឹងថា សំដៅទៅដល់ សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែមាន ទោស ដើម្បីបញ្ជប់ជីវិតនយោបាយលោក សម រង្ស៊ី ៕

អត្ថបទ ៖ ចំណាន (៨៥)

0 comments:

Post a Comment