Saturday, January 14, 2017

CJCC និង JICA បណ្តុះបណ្តាលជំនាញគ្រប់គ្រងតាមបែបជប៉ុន ដល់យុវជនខ្មែរ បាន ២ម៉ឺននាក់ ក្នុងរយ: ១០ឆ្នាំ

News New : ក្នុងរយៈពេល១០ឆ្នាំមកនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានសហការ ជាមួយ JICA បានបណ្តុះបណ្តាលធនធានមនុស្សដល់អ្នកដឹកនាំវ័យក្មេងកម្ពុជា បានចំនួន  ០២ម៉ឺន នាក់ហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ មករា ថ្នាក់ដឹកនំា CJCC  បាន ឲ្យដឹងថា ក្រៅពីបណ្តុះបណ្តាលធនធានមនុស្ស CJCC បានផ្តល់នូវវគ្គសិក្សាសហគ្រិនភាពសម្រាប់ អ្នកជំនួញវ័យក្មេង  មុខជំនាញការគ្រប់គ្រងតាមបែបជប៉ុន សម្រាប់អ្នកដឹកនាំកំពូល និងថ្នាក់ដឹកនាំ កណ្តាល។ នេះបើតាមប្រសាសន៍អោយដឹងពីលោកBan Toshio ទីប្រឹក្សាមជ្ឈមណ្ឌលសហប្រតិបត្តិ ការកម្ពុជា-ជប៉ុន នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ JICA លើ គម្រោងបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុន ហៅកាត់ថា (CJCC) ថា បច្ចុប្បន្ន  CJCC កាន់តែមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជា ហើយចំនួនភ្ញៀវដែលបានមក CJCCកើនឡើង ប្រមាណជាង ២០០ ០០០នាក់ក្នុងមួយឆ្នាំៗ។ លោក Ban T oshio បញ្ជាក់ថា ការរីកចម្រើនក្នុងរយៈ ពេលជាង ១០ឆ្នាំកន្លងមក អាស្រ័យដោយមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតរវាងប្រទេស ទាំងពីរកម្ពុជា-ជប៉ុន បានធ្វើឱយមជ្ឈមណ្ឌលទទួលស្គាល់ពីមហាជនជាច្រើន។ លោកបន្តថា ទោះ បីជា CJCC ជាស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា យើងក៏មានបំណងចង់ឱ្យស្ថាប័ននេះ ក្លាយជាស្ថាប័ន ឈានមុខគេ តាមរយៈការអនុវត្តដោយខ្លួនយើងផ្ទាល់នូវការគ្រប់គ្រងតាមបែបជប៉ុន និងដែលមាន ជំនាញក្នុងការគ្រប់គ្រង។ គន្លឹះចម្បងៗនៃការគ្រប់គ្រងតាមបែបជប៉ុននោះគឺធ្វើយ៉ាងណាបង្កើតនូវ វប្បធម៌សម្រាប់ស្ថាប័ន ឬក្រុមហ៊ុន និងបង្កើតឱយមានប្រព័ន្ធអនុញ្ញាតអោយបុគ្គលិកអាចអភិវឌ្ឍន៍ សមត្ថភាពខ្លួនឯងក្លាយទៅជាអនាគតអ្នកដឹកនាំថ្នាក់កណ្តាល និងកំពូល។ជាទ្រឹស្តីដែលមានប្រជា ប្រិយភាពនៅប្រទេសជប៉ុនគឺ«ទ្រឹស្តីGEMBA និង ស៥ រឺ KAIZEN» ហើយតាមរយៈការអនុវត្តទ្រឹស្តី នៃការគ្រប់គ្រងតាមបែបជប៉ុន  យើងអាចធានាបាននូវអនាគតអ្នកដឹកនាំ ដែលជា ធនធានមនុស្ស អាចជួយដល់ការអភិវឌ្ឍជំនាញកាន់តែមានភាពប្រសើរឡើង ។ ជាពិសេសប្រទេស ដែលមានការ អភិវឌ្ឍយ៉ាងឆាប់រហ័សដូចជាប្រទេសកម្ពុជា។ លោកជឿជាក់ថា ក្រុមហ៊ុន ឬស្ថាប័ន អាចបង្កើត ក៏ ដូចជាជម្រុញឱ្យមានអ្នកដឹកនាំវ័យក្មេងជាច្រើនថែមទៀត តាមរយៈការសិក្សារៀនសូត្រនូវការគ្រប់ គ្រងតាមបែបជប៉ុននេះ ។ លោក Ban Toshio បន្ថែមថា ថ្មីៗនេះ  JICA និង  ក្រសួងអប់រំ យុវជន និង កីឡា បានបន្ថែមគោលដៅថ្មីមួយទៀតដល់ CJCC នៅក្នុងគោលបំណងដើម្បីបង្កើត និងប្រើប្រាស់ ឱកាសនៃការធ្វើជំនួញដោយពឹងផ្អែកលើការសហការដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។ JICA និង CJCC ក៏បានផ្តួចផ្តើមគំនិតបង្កើត « សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ( CJBI ) ក្នុងឆ្នាំ ២០១៥។ CJBI គឺជាកន្លែងសម្រាប់ផ្សារភ្ជាប់រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករជប៉ុន ក្នុងបំណង ចែករំលែកបទពិសោធន៍ និងពង្រីកឱកាសពាណិជ្ជកម្មថ្មី តាមរយៈទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា -ជប៉ុន ។ ចំណែកឯលោក កឹម អឿន (Koem Oeurn) នាយកគ្រប់គ្រង CJCC ក៏បានមានប្រសាសន៍ បញ្ជាក់ដែរថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុនគឺបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាព  និងគុណភាព ។  CJCC បានធ្វើការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងការស្វែងយល់គ្នាទៅវិញទៅមក រវាងប្រទេស ទាំងពីកម្ពុជា-ជប៉ុន។ ១០ឆ្នាំមកនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាន់តែមានការរីក ចម្រើន ហើយក្រៅពីការសម្របសម្រួលបញ្ជូននិស្សិត ក៏ដូចជា សាស្ត្រចារ្យទៅសិក្សា និងបង្រៀន នៅប្រទេសជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរជាមួយនឹងសាកលវិទ្យាល័យជាដៃគូនានា ក៏ដូចជាការរៀប ចំទទួលស្វាគមន៍ក្រុមនិស្សិត និងសាស្ត្រចារ្យជប៉ុនមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា បច្ចុប្បន្ន CJ CC អាចរកចំណូលដោយខ្លួនឯងបានរហូតដល់ជាង ៧០% បើប្រៀបធៀបពីមុនមក CJCC ពឹងផ្អែក ទាំងស្រុងលើជំនួយរបស់ JICA ជប៉ុន៕



 អត្ថបទ ៖ ចំណាន (៦៤)

0 comments:

Post a Comment