Monday, January 9, 2017

រដ្ឋមន្ត្រីក្រសួងធម្មការ ចូលបំភ្លឺគណ:កម្មាធិការទី៧ ស្អែក លោក យ៉ែម បុញ្ញឬទ្ធិ បើកឱ្យពលរដ្ឋ Comment លើ Facebook លោក ទាក់ទងវិស័យពុទ្ធសាសនា

News New : នៅរសៀលថ្ងៃស្អែក ទី១០ មករា លោក ទេសរដ្ឋមន្រ្តី លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា នឹងចូលបំភ្លឺនៅចំពោះគណៈកម្មការទី៧ នៃរដ្ឋសភា ដើម្បីបំភ្លឺនូវភារកិច្ចមួយ ចំនួន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់លោក ។ 

លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងនៅលើសង្គមហ្វេសប៊ុកលោក នារសៀលថ្ងៃទី៩ ខែមករា នេះថា គណៈកម្មការទី៧ នៃរដ្ឋសភា ជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម  ជារដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា ដែលដឹកនាំដោយលោកផ្ទាល់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២ កន្លះរសៀល នៅវិមានរដ្ឋសភា  ។ ជាមួយគ្នានៅដែរ លោក យ៉ែម បុញ្ញាឬទ្ធិ  បានស្វាគមន៍រាល់មតិ យោបល់ និងសំណូមពរក្នុងវិស័យធម្មការ និងសាសនា តាមរយៈComment ក្នុងហ្វេសប៊ុកមុនជំនួប ថ្ងៃទី១០ ខែមករា វេលាម៉ោង ២កន្លះរសៀលនោះ។ លោកបន្តថា ស្ថាប័នសាសនា គឺជាស្ថាប័នមួយ ដែលមានទាំងបព្វជិត និងគ្រហស្ថ គឺជាបុគ្គលនៃស្ថាប័ននេះ។ ក្នុងការគិតគូររៀបចំប្រព័ន្ធគ្រប់គ្រង ច្បាប់ទម្លាប់ គឺតែងតែបែងចែកយ៉ាងច្បាស់លាស់រវាងស្ថាប័ន និងសមាជិកនៃស្ថាប័ននោះ។ ហើយ ព្រះសង្ឃ យើង ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអប់រំ ផ្តល់ពុទ្ធឱវាទ អប់រំសីលធម៌  ផ្លូវ ចិត្ត អប់រំសីលធម៌សង្គម ដល់ប្រជាពលរដ្ឋ ដែលជាសមាជិក នៃសង្គមនោះ ។ ការពង្រឹងគុណភាព ប្រព័ន្ធគ្រប់គ្រងដឹកនាំ រួមមាន៖ ប្រព័ន្ធរដ្ឋបាល សហលក្ខន្តិកៈ វិធានការ ការអភិរក្ស និងការអភិវឌ្ឍ វិស័យសាសនា ដើម្បីឲ្យមានប្រសិទ្ធភាព និងផ្តល់គុណតម្លៃដល់មន្ត្រីរាជការ និងមន្ត្រីសង្ឃ  ដោយ ជំរុញលើកទឹកចិត្ត និងលើកកម្ពស់វិស័យអប់រំផ្នែកពុទ្ធចក្រ ក្នុងសង្គមជាតិយើង។

 អត្ថបទ ៖ ចំណាន (៥៧)

0 comments:

Post a Comment