Wednesday, January 18, 2017

លោក សួន សេរីរដ្ឋា វ៉ៃមួយក្បាច់នេះ ធ្វើឱ្យ CPP និង CNRP អត់មានអីវាចា...

News New : បន្ទាប់ពីគណបក្សនយោបាយ ដែលមានអាសនៈnOក្នុងរដ្ឋសភា បានពន្យាពេលជួប ពិភាក្សាគ្នា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរថា រឿងជួប រឺមិនជួប វាមិនមានការ ចំណេញផលប្រយោជន៍រាស្ត្រនោះទេ។ លោក សួន សេរីរដ្ឋា បានលើកឡើងយ៉ាងដូច្នេះថា «រឿង គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នា ឬអត់នោះ វាគ្មានអ្វីដែលនាំ ផលប្រយោជន៍ឲ្យពលរដ្ឋចំណេញទេ។ ពីព្រោះពួកនេះ មិនដែលជួបគ្នាចរចារឿងប្រទេសជាតិ ដូច ជារឿងយួនឈ្លានពានទឹកដី រឺចរចា រឿងជួយរកទីផ្សារស្រូវ ដំឡូង ផ្លែឈើ បន្លែ ឲ្យកសិករទេ គឺពួក គេ បើជួបគ្នាចរចាគ្នា គឺនិយាយតែពីប្រយោជន៍ដោះដូរគ្នា សម្រាប់តែប្រយោជន៍គណបក្សនយោ បាយ និងប្រយោជន៍មេដឹកនាំ គណបក្សគេប៉ុណ្ណោះ ។ លោកបញ្ជាក់ថា « នយោបាយរបស់គណ បក្សសង្គ្រោះជាតិ និងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងក្នុងសភា គឺគេ ធ្វើដើម្បីការពារអំណាច និងការពារកៅអី ដែលពួកគេកំពុងអង្គុយ ! គឺមិនមែនធ្វើដើម្បីឲ្យពលរដ្ឋ ខ្មែរឈ្នះ ទទួលនូវការផ្លាស់ប្តូរនោះទេ »។ ជាមួយគ្នានោះដែរ លោក សួន សេរីរដ្ឋា បានឲ្យពលរដ្ឋ ខ្មែរ យុវជនខ្មែរ ត្រូវធ្វើដំណើរទៅមុខ ដោយរើស ឬគាំទ្រ គណបក្សណា ដែលមានគោលការណ៍ នយោបាយច្បាស់លាស់ដោយយកជាតិដាក់ពីលើក្បាលពិតប្រាកដ ! ។ ពោលគឺមិនត្រូវជាប់គាំង ជាមួយពួកក្បត់ជាតិ និងក្បត់ឆ្ទៈរបស់ពលរដ្ឋនោះទេ ។

សូមរឭកថា ការលើកឡើងរបស់មេគណបក្សអំណាចខ្មែរ ខាងលើនេះ បន្ទាប់ពីគណបក្សប្រជាជន កម្ពុជា បានផ្អាកជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភានោះ ដែល តាមគម្រោងនឹងជួបនៅថ្ងៃទី២៥ មករា ខាងមុខនេះ ។  ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយមិនបាន ប្រាប់ឲ្យដឹងថានៅពេលណាច្បាស់លាស់នោះទេ។

អត្ថបទ ៖ ចំណាន (៧០)

0 comments:

Post a Comment