Sunday, January 1, 2017

លោក សម រង្ស៊ី ថា CPP នឹងចាញ់ការបោះឆ្នោត តែអ្នកនំាពាក្យថា ជាសុបិន្តទំាងកណ្តាលថ្ងៃ

News New : លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល កម្ពុជា ថា និរទេ្ទសលោកឲ្យក្រៅប្រទេស  បានបន្តអះអាងថា គណបក្សប្រជាជនកម្ពុជា  នឹងចាញ់ ការបោះឆ្នោត នៅពេលខាងមុខនេះ ។ ប៉ុន្តែអ្នកនំាពាក្យថា ជាសុបិនទំាងកណ្តាលថ្ងៃ ។

ការអះអាងរបស់មេគណបក្សប្រឆាំងនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង ជាខេមរ ភាសា កាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចសម្ភាសន៍នោះដែរ លោក សម រង្ស៊ី បានសម្តែងសុទិដ្ឋិនិយម ថា លោកនឹងចូលមកស្រុកវិញ ដោយអះអាងក្នុងរបបគ្រប់គ្រងផ្តាច់ការមិនអាចឋិតស្ថេរយូរអង្វែង នោះទេ ។ ជាមួយគ្នានោះដែរ  លោកក៏បញ្ជាក់បន្ថែមទៀតថា សម្រាប់ការបោះឆ្នោត នៅពេលខាង មុខនេះ គណបក្សប្រជាជនកម្ពុជា និងចាញ់ឆ្នោត ដោយការឈ្នះលើកមុននោះ មកការលួចសន្លឹក ឆ្នោត ។ ប៉ុន្តែពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ត្រូវបានរៀបចំល្អហើយ។

លោកសម រង្ស៊ី បានអះអាងថា គណបក្សប្រជាជនកម្ពុជា  នឹងបរាជ័យក្នុងការបោះឆ្នោត នៅពេល ខាងមុខនេះ ដោយអាម៉ាស់  ។ ទាក់ទិននឹងចំណុចថា គណបក្សប្រជាជនកម្ពុជា នឹងបរាជ័យ  ចាត់ ឆ្នោតនៅពេលខាងមុខនេះ ត្រូវបានលោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បាន ឆ្លើតតបតាមការលើកឡើងរបស់មេបក្សប្រឆាំងថា មានរយៈយូរណាស់មកពោលគឺតំាងពីគាត់បាន បង្កើតគណបក្សជាតិខ្មែរ គាត់ថា ឈ្នះរហូត ។ លោកបញ្ជាក់ថា« គាត់ សម រង្ស៊ី នឹងថា បក្សប្រឆំាង ឈ្នះរហូត ដូចជា គណបក្សប្រឆំាង របស់លោក ស្រី អង់សានស៊ូជី នៅភូមា គណបក្សប្រឆំាង នៅ តៃវ៉ាន់ឈ្នះឆ្នោត គាត់ក៏ថា គណបក្សប្រឆំាងឈ្នះឆ្នោតដែរ។ប៉ុន្តែធាតុពិតអត់មាននោះទេ ! វាគ្រាន់ តែយល់សប់ទំាងកណ្តាលថ្ងៃដែលមិនអាចជាការពិតបាននោះទេ»។ ចំពោះការលើកឡើងរបស់ឯឧត្តម សម រង្ស៊ី ម្តងហើយម្តងទៀតនោះ ត្រូវបានលោក សុខ ឥសាន ថា គ្មានតម្លៃ និងសិទ្ធិអ្វីតទៅទៀតនោះទេ ។ គាត់ជាអនុប្រជាជន គាត់ចង់និយាយអ្វី និយាយទៅ (គាត់ចង់ឡប់សតិ)។ ចំពោះស្ថានការណ៍នយោបាយ នាពេលបច្ចុប្បន្នត្រូវបានលោក សម រង្ស៊ី ថា គណបក្សកាន់អំណាច កំពុងតែធ្វើយុទ្ធសាស្ត្របំបែកបំបាក់រូបលោក ចេញពីលោកកឹម សុខា ប៉ុន្តែ លោក សុខ ឥសាន ថាមិនមានការបំបែកបំបាក់នោះទេ តែក្នុងសង្គមប្រជាធិបតេយ្យ គណបក្ស ដែលប្រកូតប្រជែងតែងតែមិនចង់ឲ្យដៃគូខ្លំាងនោះទេ។ លោកបញ្ជាក់ថា« គណបក្សសង្គ្រោះជាតិ ក៏មិនចង់ឲ្យគណបក្សប្រជាជនកម្ពុជា ខ្លំាង និងឯកភាពសាមគ្គីគ្នានោះទេ ។ វាដូចតែគ្នានោះទេ អីចឹងត្រង់ថា បែកបាក់ ឬមិនបែក កុំបន្ទោសអ្នកដទៃ វាអាស្រ័យលើគណបក្សនិមួយៗនោះទេ»។

គួសបញ្ជាក់ថា លោក សម រង្ស៊ី  ធ្លាប់សសេរលិខិតទៅកាន់សម្តេចតេជោ ហ៊ុន សែន  ដើម្បីស្នើសុំ ដល់ព្រះមហាក្សត្រ ក្នុងការលើកលែងទោសឲ្យបានចូលមកស្រុកវិញ ។ ប៉ុន្តែ មិនត្រូវបានសម្តេច តេជោ ស្វាគមន៍នោះទេ ។ ប៉ុន្តែចំពោះករណីលោក កឹម សុខា វិញត្រូវបានសម្តេចតេជោ ស្វាគមន៍ ស្នើសុំទៅព្រះមហាក្សត្រប្រទានលើកលែងទោស កាលពីពេលថ្មីកន្លងមកនេះ បន្ទាប់ពីលោក កឹម សុខាឃុំខ្លួននៅស្នាក់ការគណបក្សអស់រយៈពេល៦ខែ។ ចំពោះករណីការលើកលែងទោស លោក កឹម សុខា នេះត្រូវបានលោក សម រង្ស៊ី ស្វាគមន៍ លោកលើកឡើងថាការត្រឹមត្រូវតាមច្បាប់៕



អត្ថបទ ៖ ចំណាន (៤៥)

0 comments:

Post a Comment