Saturday, January 14, 2017

News New គាំទ្រសម្តេចតេជោ រិះគន់អ្នកអធិប្បាយទូរទស្សន៍ ធ្វើខុសពីតួនាទី រហូតតាំងខ្លួនជាចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ច...

News New : ក្នុងពិធីជួបជុំលើកទី១  រវាងសម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានក្នុងស្រុក កាល ពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ម្សិលម៉ិញនេះ សម្តេចតេជោ បាន ធ្វើការរិះគន់អ្នកអត្ថាធិប្បាយព័ត៌មានតាមទូរទស្សន៍មួយចំនួន បានធ្វើការអធិប្បាយលើសពីតួនាទី របស់ខ្លួន ។ ក្នុងន័យនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា " ពេលខ្លះខ្ញុំជ្រិញទៅនឹងអ្នកអធិប្បាយ ព័ត៌មានតាមកញ្ចក់ទូរទស្សន៍មួយចំនួន បានប្រើតួនាទីរបស់ខ្លួន  លើសពីអ្នកអត្ថាធិប្បាយ  គឺពេល ខ្លះបានដើរតួនាទីជាចៅក្រមផង ជាព្រះរាជអាជ្ញាផង ដែលខុសពីតួនាទីរបស់ខ្លួន " ។  លើសពីនេះ ទៅទៀត សម្តេចតេជោ ក៏បានលើកឡើងបន្ថែមទៀតថា អ្នកអត្ថាធិប្បាយខ្លះទៀត គឺហ៊ាននិយាយ នូវពាក្យ ដែលសូម្បីតែនាយករដ្ឋមន្ត្រី មិនហ៊ាននិយាយផង ។

ជុំវិញការលើកឡើងពីសំណាក់សម្តេចតេជោ ខាងលើនេះ News New គាំទ្រទាំងស្រុង ព្រោះថា ក្នុង ក្រមវិជ្ជាជីវ:ពិធីករ រឺ អ្នកអត្ថាធិប្បាយ មិនត្រូវដើរតួជា  ចៅក្រម ជាព្រះរាជអាជ្ញា រឺ ជាអាជ្ញាធរដែនដី ដែលផ្ទុយពីអ្នកអត្ថាធិប្បាយព័ត៌មានមួយចំនួន  នាពេលបច្ចុប្បន្ននេះ គឺ អ្នកខ្លះនិយាយដូចឯង ចេះ ណាស់ ធ្វើដូចឯងជាតុលាការកាត់ក្តី ធ្វើដូចឯងជាព្រះរាជអាជ្ញា និងធ្វើដូចខ្លួនឯងជាអាជ្ញាធរដែនដី អ៊ីចឹង ដែលនេះជាការខុសឆ្គងយ៉ាងធ្ងន់ធ្ងរដល់ក្រមវិជ្ជាជីវ:ជាអ្នកសារព័ត៌មាននោះ។ រឿងនេះ មិន ត្រឹមតែខុសទៅនឹងក្រមវិជ្ជាជីវ:នោះទេ វាជាការធ្វើអោយអ្នកបានទស្សនា គិតថា បែបនេះ ត្រឹមត្រូវ ហើយក៏នាំគ្នាធ្វើបែបនេះគ្រប់ៗគ្នា ទីបំផុតមិនដឹងថា យូរៗទៅនឹងក្លាយជាអ្វីនោះឡើយ។ ពិសេស អ្នកទស្សនានឹងលែងគាំទ្រ ដោយសារគេជ្រិញពេកដែរ។  
ដូច្នោះ News New សូមសំណូមពរក្រសួងព័ត៌មាន មេត្តាពិនិត្យ និងតាមដាមរឿងនេះ ដើម្បីកែប្រែ ទំលាប់មិនល្អនេះ ក្នុងគោលបំណងរក្សាបាននូវក្រមវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន តរៀងទៅ៕






អត្ថបទ ៖ អារុណ

0 comments:

Post a Comment