Monday, January 16, 2017

លោក ស សុខា វ៉ៃបកលោក ខាន់ ចន្ទសុផល ៣ចំណុច...! News New សុំឱ្យលោក ខាន់ ចន្ទសុផល សុំទោស...

 News New : លោក ស សុខា តំណាងរាស្ត្រវ័យក្មេង បានចេញប្រតិកម្មពន្យល់តបទៅលោក ខាន់ ចន្ទសុផល ជុំវិញករណីវាយប្រហារទៅលើសមត្ថកិច្ចចរាចរខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លង នេះ។
ខាងក្រោមនេះ ជាខ្លឹមសារ ដែលលោក ស សុខា សរសេរបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ លោក ៖
" ខ្ញុំសូមទោស!
....................
-នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តាមហ្វេសបុក ខ្ញុំឃើញ លោក ខាន់ ចន្ទ​សុផល ( សូមទោសបើសិនខ្ញុំ សរសេរឈ្មោះខុស) បង្ហោះវីដេអូ រិះគន់​នគរបាលចរាចរណ៍ខេត្តបាត់ដំបង ដោយពាក្យសម្ដីដូចជា មិនសូវពិរោះ ដែលផាកលោក ដោយសារជិះឡានមានភ្លើងLED តែខ្ញុំមិនដឹងថា បំពាក់ចេញពីរោង ចក្រមកតែម្ដង ឫទើបបំពាក់ជាក្រោយនោះទេ។
-តាមច្បាប់ចរាចរណ៍កម្ពុជាមាត្រា៣០ និងអនុក្រិត្យមាត្រា៨ បានហាម​គ្រប់​យានមិនឲ្យពំពាក់ភ្លើង បំភ្លឺ ឫភ្លើងលំអខុសបច្ចេកទេសនោះទេ។ ដូច្នេះ ប្រសិនបើមានកំហុសមែននោះ មិនថាតែលោកទេ ប្រជា​ពល​រដ្ឋ​ទូ​ទៅ គប្បីព្រម​អនុវត្ត​ការ​ផាក​ពិន័យ​តាម​ច្បាប់ ព្រោះថាមិន​ច្រើន​ទេ​ប្រាក់​៥ម៉ឺន​រៀល។ ម្យ៉ាងទៀត សូមកុំអោយរឿង​បុគ្គល ទាញក្លាយ​ជារឿង​ភ្ជាប់​អ្នក​នេះ​អ្នកនោះ ឫក៏ ទាញ​ទៅ​រក​បញ្ហា​នយោបាយ។
- មែនទែនទៅ ខ្ញុំមិនបានក្នុងហេតុការណ៍នេះទេ  តែតាមដំណឹង​ពី​សមត្ថ​កិច្ច​ខេត្តបាត់ដំបង  លោក បានសួរទៅនគរបាលដែលផាកលោកថា ស្គាល់​ខ្ញុំអត់? ខ្ញុំ ខាន់ ចន្ទសុផល …! ហិហិ.….....បើអីចឹង មែននោះ ខ្ញុំសូម​ទោស​លោកជំនួសបងៗនគរបាលចរាចរណ៍ខេត្តបាត់ដំបង ទៅចុះ ព្រោះថា  ខ្ញុំក៏ ធ្លាប់ជានគរបាលចរាចរដែរ។ ខ្ញុំស្គាល់​រស់ជាតិ​ជីវិត​នៅ​ពេល​ឈរក្នុងទីតាំងនេះ  តែខ្ញុំទទួលស្គាល់ ថា មានបងៗសមត្ថកិច្ចខ្លះ ខុសឆ្គងដែរ ដោយមិនទាំងអស់នោះទេ "។

ជុំវិញការលើកឡើងរបស់លោក ស សុខា ខាងលើនេះ News New សូមធ្វើការកោតសរសើរចំពោះ ការពន្យល់ និងរហូតដាក់ខ្លួនសុំទោសលោក ខាន់ ចន្ទសុផល ដែលបានប្រព្រឹត្តខុសទៅនឹងច្បាប់ ចរាចរណ៍នោះ ។ កាយវិការប្រកបដោយគុណធម៌របស់លោក ស សុខា គឺពិតជា បានធ្វើឱ្យសមត្ថ កិច្ចចរាចរ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានការស្ញើចសរសើរ និងអរគុណបំផុត។

បើយោងតាមការបំភ្លឺរបស់សមត្ថកិច្ចចរាចរអ្នកចាប់ផាកពិន័យលោក ខាន់ ចន្ទសុផល   នោះយើង ធ្វើការសន្និដ្ឋានបានថា លោក ខាន់ ចន្ទសុផល ពិតជាបានប្រព្រឹត្តខុសច្បាប់ចរាចរតាមមាត្រាខាង លើមែន ។ ប៉ុន្តែលោកបែរជាមិនព្រមទទួល ដោយសំអាងខ្លួនឯង ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និង គេគាំទ្រច្រើន និងរហូតដល់បរិហារប្រមាថសមត្ថកិច្ចទៀតនោះ ដែលនេះគឺជាទង្វើរមិនល្អទៅដល់ យុវជនកម្ពុជាទាំងមូល ។ News New សង្ឃឹមថា លោក ខាន់ សុផល នឹងយល់ពីអត្ថន័យនេះ រួចក៏ បញ្ឈប់ទង្វើរបែបនេះតទៅទៀត ដោយការសុំទោសជាសាធារណ: ដើម្បីជាគំរូល្អដល់យុវជន និង ប្រជាពលរដ្ឋទូទៅ សំដៅដឹកនាំមាគ៌ាកម្ពុជា ឆ្ពោះទៅរកការគោរពច្បាប់អោយបានគ្រប់ៗគ្នា ព្រោះ ថា ប្រទេសជាតិនីមួយៗសំខាន់ណាស់គឺការគោរពច្បាប់ ។ បើប្រទេសមួយគ្មានច្បាប់ រឺ ប្រជាជន នាំគ្នាមិនគោរពច្បាប់ តើប្រទេសនោះនឹងក្លាយទៅជាអ្វី ? វាមិនខុសពីសត្វគ្មានខ្សែ  គ្មានក្រឡោះ និងគ្មានមនុស្សមើលឡើយ ដាច់រត់ជាន់គ្នាុមិនខានឡើយ៕


អត្ថបទ ៖ អារុណ

3 comments:

  1. ពិតជាគួរកោតសរសើរបំផុតចំពោះ លោក ស សុខា ដែលគាត់ សរសេរបានល្អ មានហេតុផល ត្រឹមត្រូវ ក្នុងន័យស្ថាបនាកែលំអ ខ្ញុំសូមគាំទ្រ ១០០%

    ReplyDelete
  2. ជាការត្រឹមត្រូវដែលលោកនិយាយថា:ប្រសិនបើមានកំហុសមែននោះ មិនថាតែលោកទេ ប្រជា​ពល​រដ្ឋ​ទូ​ទៅ គប្បីព្រម​អនុវត្ត​ការ​ផាក​ពិន័យ​តាម​ច្បាប់។តែគួរកុំនិយាយថា:មិន​ច្រើន​ទេ​ប្រាក់​៥ម៉ឺន​រៀល។ ត្រូវចាំថាអំណាចនៃលុយ៥ម៉ឺន ច្រើនឬមិនច្រើនគឺអាស្រ័យទៅនឹងចំណូលរកបាននៃបុគ្គលនោមួយៗ

    ReplyDelete
  3. គោរពអ្នកធំ ចិត្តគំនិតខ្ពស់ យកច្បាប់ជាធំ។

    ReplyDelete