Wednesday, February 8, 2017

លោក សួន សេរីរដ្ឋា ចំអកលោក សម រង្ស៊ី រឿងប្តឹងសម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ថា...

News New : មេគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានចំអកឱ្យ លោក សម​ រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ រឿងប្តឹង សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ទៅតុលា ការ ICC ។ លោក ​សួន សេរីរដ្ឋា បានឱ្យដឹង នៅថ្ងៃទី៩ ខែកុម្ភ: ថា លោក សម រង្ស៊ី កំពុងបន្តយក ឈ្មោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ហៅ ICC មកបោកប្រាស់ពល រដ្ឋខ្មែរ ដែលថា៖ ខ្លួនកំពុងរៀបចំសំណុំរឿងប្តឹង ហ៊ុន សែន និងប្តឹង ហេង សំរិន ទៅតុលាការ ICC នេះពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅចន្លោះឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨  ។ លោកបញ្ជាក់ថា " នេះជាការ បោកបញ្ឆោត កុហកពលរដ្ឋខ្មែរ សុទ្ធសាធ ដែលវាជា ចរិតនយោបាយរបស់ សម រង្ស៊ី ដូចដែលកន្លងមក សម រង្ស៊ី អះអាងពីពាក្យបណ្តឹងរបស់ខ្លួន ប្តឹងនៅតុលាការបារាំងក្តី " ។ លោក ថា តាមគោលការណ៍ បទបញ្ញត្តិ ពិសេស សន្ធិសញ្ញាក្រុងរ៉ូម ឆ្នាំ១៩៩៧ នោះ  តុលការ ICC  មាន សមត្ថកិច្ចទទួលយកតែបណ្តឹងឧក្រិដ្ឋទាំង ៤ប្រភេទ គឺ ៖ ១ - ឧក្រិដ្ឋកម្មឈ្លានពាន , ២ - ឧក្រិដ្ឋកម្ម សង្គ្រាម​ ,៣-ឧក្រិដ្ឋកម្មប្រល័យពូជន៍សាសន៍ និង ៤-ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបទល្មើស កើតឡើងក្រោយឆ្នាំ១៩៩៨ តែប៉ុណ្ណោះ ។ តុលាការ ICC គ្មានគោលការណ៍ឲ្យចាត់ការរឿងក្តីលើ បទល្មើសដែលកើតមុនឆ្នាំ១៩៩៨ ទេ ។ លោកគូសបញ្ជាក់ថា ខ្ញុំគឺជាជនជាតិខ្មែរដំបូងបង្អស់ ដែល ដឹកនាំក្រុមចលនាអំណាចពលរដ្ឋខ្មែរ  ចូលជួបទីប្រឹក្សាច្បាប់  រដ្ឋអាជ្ញា  និងក្រឡាបញ្ជី នៃតុលការ ICC នៅឆ្នាំ២០១១ និងបានដឹកនាំដាក់ពាក្យបណ្តឹងបើកផ្លូវ ( Open Case Number ) ប្តឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលរដ្ឋាភិបាលនេះបង្ខំ ជំលៀសពលរដ្ឋជាប្រព័ន្ធចេញពីលំនៅដ្ឋានរឹបអូសយកដីធ្លី ចាប់ចងម្ចាស់ដី និងបង្កអំពើឧក្រិដ្ឋកម្ម បាញ់សម្លាប់ពលរដ្ឋអ្នកតវ៉ា ។ គ្មានអ្នកនយោបាយ រឺក្រុមណាមួយ បានដាក់ពាក្យបណ្តឹង ទៅតុលា ការ ICC ទេ ក្រៅពីគ្រាន់តែបន្ថែមឯកសារជាតឹកតាងទៅលើពាក្យបណ្តឹងមានស្រាប់ ដែលចលនា អំណាចពលរដ្ឋខ្មែរ បានដាក់ប្តឹងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២ ។

អត្ថបទ ៖ ចំណាន​(៩៤)

0 comments:

Post a Comment