Thursday, February 9, 2017

លោក ទូច សុខ: បង្ហាញខ្លឹមសារសៀវភៅ បណ្តាំម៉ែនី និងគំរោងបោះពុម្ពភាគ២ ១០០០ក្បាលទៀត...

News New : លោក ទូច សុខៈ អ្នកនិពន្ធសៀវភៅបណ្តាំម៉ែនី បានប្រាប់ News New  ឱ្យដឹងថា សៀវ ភៅ ( បណ្តាំម៉ែនី ) ភាគ២ នឹងបោះពុម្ពចំនួន ១០០០ក្បាល នាមុនចូលឆ្នាំខ្មែរខាងមុខនេះ ។  លោក បញ្ជាក់ផងដែរថា លោកចាប់ផ្ដើមសរសេរភាគទី២ នេះ នៅក្នុងឆ្នាំ២០១៦ ដែលរហូតមកដល់ពេល នេះបានជាលទ្ធផលប្រមាណ ៦០%ហើយ។ចំពោះសួរថា តើសៀវភៅបណ្តាំម៉ែនី នេះមានខ្លឹមសារ យ៉ាងណានោះ? លោក ទូច សុខ: បានគូសបញ្ជាក់ថា" ចំពោះខ្លឹមសារសៀវភៅវិញ គឺខ្ញុំប្រមូលរាល់ ប្រសាសន៍ អនុសាសន៍ ឬ សារសំខាន់ៗរបស់សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមលោកជាស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា  យកមកតាក់តែងជាបទកំណាព្យ អប់រំ រួចភ្ជាប់ការពន្យល់ផ្លូវច្បាប់បន្ថែម.."។ នៅពេលសួរថា តើលោកមានការបារម្ភអំពីគេថា លោក មាននិន្នការនេះ នោះទេ? លោក ទូច សុខៈ និយាយថា ពិតជាបារម្ភ តែមិនខ្វល់ទេ អោយតែអ្វីដែល លោកធ្វើ បានជាប្រយោជន៍ដល់សង្គមពិតប្រាកដ ចប់ ។ លោកអះអាងថា  សៀវភៅនេះ គឺ ពុំមាន ចរិតនយោបាយនោះឡើយ តែអ្វីដែលសំខាន់រងចាំអាន ឬ ក៏ស្វែងរកអានភាគទី១  ដែលបានបោះ ផ្សាយកាលពីឆ្នាំ២០១៥ ចំនួន ១០០០ក្បាល រួចទៅហើយ ។

បើតាមអ្នកនិពន្ធរូបនេះ សៀវភៅ បណ្តាំម៉ែនី ភាគ២ បន្ទាប់បោះពុម្ពរួច  នឹងចែកជូនដល់ប្រជាពល រដ្ឋ យុវជនគ្រប់ស្រទាប់វណ្ណ:ដោយឥតគិតថ្លៃ ព្រមទាំងតម្កល់តាមសាលារៀន និងបណ្ណាល័យផង ដែរ ដើម្បីជាផ្នែកមួយទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ។

គួរបញ្ជាក់ថា លោក ទូច សុខៈ ក្រៅពីយកពេលនិពន្ធសៀវភៅ លោកបំពេញការងារជាអនុប្រធាន គ្រប់គ្រងព័ត៌មានខេត្តក្រុង នៃស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងជា អ្នកអត្ថាធិប្បាយព័ត៌មាន ភ្ជាប់ ដោយការពន្យល់ផ្លូវច្បាប់ផងដែរ ។






អត្ថបទ ៖ លោក ឡាង បូរិន

0 comments:

Post a Comment