Saturday, February 11, 2017

សិក្ខាសាលា ត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ នៅស្រុកកញ្ច្រៀច ឧបត្ថម្ភដោយឯកឧត្តម ស សុខា និងលោកជំទាវ

News New : កាលពីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧  ម្សិលម៉ិញ  ក្រុមការងារចុះធ្វើសិក្ខាសាលា ស្តីពី "វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ "ទូ ទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើសិក្ខាសាលាដល់សិស្សថ្នាក់ទី១២ ចំនួន  ២៣៥នាក់ នៅវិទ្យាល័យ ព្រះនរោត្តម ស្ថិតក្នុងស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

តាមលោក ទូច វណ្ណ: ប្រធានការងារចុះធ្វើសិក្ខាសាលានេះ បានបញ្ជាក់ថា  តាមទិសដៅ ឯកឧត្តម ស សុខា និងលោកជំទាវ ក្រុមការងារលោក  នឹងបន្តចុះធ្វើបទបង្ហាញខាងលើ  គ្រប់វិទ្យាល័យ ទាំង អស់ ទូទាំងខេត្តព្រៃវែង។ លោកបានបន្តទៀតថា ទិសដៅរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ក្រៅពីសិក្ខាសាលានេះ សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ក៏នឹងទទួលបានវគ្គបំប៉ន (រៀនគួរ) លើ មុខវិជ្ជាសំខាន់ៗរយ:ពេល ៤ខែ មុនប្រលងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពប្អូនៗត្រៀមប្រលង  យកសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ ទទួលបានលទ្ធផលល្អ ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម ស សុខា និងលោកជំទាវ  ក៏នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់ ប្អូនៗទាំងឡាយណា ដែលប្រលងជាប់និទ្ទេសA ទទួលបានម៉ូតូ ១គ្រឿង ដំណើរទស្សនកិច្ចសិក្សា នៅប្រទេសមហាអំណាចរយ:ពេល ១សប្តាហ៍ និងផ្តល់ជូននូវអាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ដោយឥតគិតថ្លៃផងដែរ។

បញ្ជាក់ : ក្រុមការងារសិក្ខាសាលា នៅក្នុងស្រុកកញ្ច្រៀច  ខាងលើនេះ រួមមាន ៖  លោក ទូច វណ្ណ: លោក ទូច សុខ: លោក ឡាង បូរិន លោក ផាត ជីវ៉ា និងកញ្ញា ហោ វ៉ាន់នី ។





 អត្ថបទ ៖ លោក ឡាង បូរិន

0 comments:

Post a Comment