Sunday, February 12, 2017

សិស្សថ្នាក់ទី១២ ចំនួន ២១០នាក់ នៅស្រុកស៊ីធរកណ្តាល ថ្លែងអំណរគុណឯកឧត្តម ស សុខា និងលោកជំទាវ

News New : ព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧  នេះ  ក្រុមការងារចុះធ្វើសិក្ខាសាលាស្តីពី " វិធីសាស្ត្រ រៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ" ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ បានបន្តចុះធ្វើសិក្ខាសាលាដល់សិស្សថ្នាក់ទី១២ ចំនួន២១០នាក់ នៅវិទ្យាល័យព្រៃ ដើមថ្នឹង និងវិទ្យាល័យ ព្រែកសណ្តែក ដែលស្ថិតក្នុងស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

តាមលោក ទូច វណ្ណ: ប្រធានការងារចុះធ្វើសិក្ខាសាលានេះ បានបញ្ជាក់ថា  តាមទិសដៅ ឯកឧត្តម ស សុខា និងលោកជំទាវ ក្រុមការងារលោក  នឹងបន្តចុះធ្វើបទបង្ហាញខាងលើ  គ្រប់វិទ្យាល័យ ទាំង អស់ ទូទាំងខេត្តព្រៃវែង។ លោកបានបន្តទៀតថា ទិសដៅរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ក្រៅពីសិក្ខាសាលានេះ សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ក៏នឹងទទួលបានវគ្គបំប៉ន (រៀនគួរ) លើ មុខវិជ្ជាសំខាន់ៗរយ:ពេល ៤ខែ មុនប្រលងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពប្អូនៗត្រៀមប្រលង  យកសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ ទទួលបានលទ្ធផលល្អ ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម ស សុខា និងលោកជំទាវ  ក៏នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់ ប្អូនៗទាំងឡាយណា ដែលប្រលងជាប់និទ្ទេសA ទទួលបានម៉ូតូ ១គ្រឿង ដំណើរទស្សនកិច្ចសិក្សា នៅប្រទេសមហាអំណាចរយ:ពេល ១សប្តាហ៍ និងផ្តល់ជូននូវអាហារូបករណ៍ថ្នាក់មហាវិទ្យាល័យ ដោយឥតគិតថ្លៃផងដែរ។ នាឱកាសនោះដែរ អាជ្ញាធរដែនដី ប្រធានការិយាល័យអប់រំ យុវជន និង កីឡាស្រុក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស៊ីធរកណ្តាល  លោកនាយក  នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ទាំង ២១០នាក់ ដែលបានចូលរួមសំដែងទឹកចិត្តត្រេកអរ និង គោរពថ្លែងយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលបានបង្កើតអោយមាននូវ សិក្ខាសាលានេះឡើង។

បញ្ជាក់ : ក្រុមការងារសិក្ខាសាលា នៅក្នុងស្រុកកញ្ច្រៀច  ខាងលើនេះ រួមមាន ៖  លោក ទូច វណ្ណ: លោក ទូច សុខ: លោក ឡាង បូរិន លោក ផាត ជីវ៉ា និង កញ្ញា ហោ វ៉ាន់នី និង រៀបចំដោយសហ ភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕





 អត្ថបទ ៖ លោក ឡាង បូរិន

0 comments:

Post a Comment