Tuesday, February 14, 2017

បងប្អូនអ្នករត់ម៉ូតូឌុប កង់បី ឡានឈ្នួល ទូទាំងខេត្តព្រៃវែង ថ្លែងអំណរគុណលោក ស សុខា និងលោក ជា សុមេធី

News New : តំណាងរាស្ត្រវ័យក្មេង ស សុខា មកពីគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បាន បន្តសកម្មភាពជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ជាបន្តបន្ទាប់ ។ ជាក់ស្តែង  កាលពី ល្ងាចថ្ងៃទី១៣ កុម្ភ: ឆ្នាំ២០១៧ ម្សិលម៉ិញ លោក ស សុខា បានរៀបចំអាហារសាមគ្គី ជូនដល់ថ្នាក់ ដឹកនាំ គ្រូនគរបាល និស្សិត សិក្ខាកាមនគរបាល រាប់រយនាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។  ចំណែកឯល្ងាចថ្ងៃទី១៤ កុម្ភ: ​នេះវិញ​ លោក ស សុខា និងឯកឧត្តម ជា សុមេធី  អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានរៀបចំ​អាហាសាមគ្គី ជូនបងប្អូន អ្នករត់​ម៉ូតូ រ៉ឺម៉ក និង តាក់ស៊ី ទូទាំងខេត្ត ព្រៃវែង ប្រកបដោយបរិយាកាសសប្បាយរីករាយផងដែរ ។

ជុំវិញការរៀបចំអាហារសាមគ្គី ជាបន្តបន្ទាប់ របស់ឯកឧត្តម ស សុខា នេះ គឺ ឯកឧត្តម ធ្វើឡើង នៅ ក្នុងគោលដៅបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព និងក្តីស្រលាញ់ រវាងអ្នកតំណាងរាស្ត្រ ថ្នាក់ដឹក នាំ និងមន្ត្រីនគរបាល និស្សិត-សិក្ខាកាមនគរបាល ក៏ដូចជាបងប្អូនជាអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និង អ្នករត់ឡានឈ្នួល ជាដើម ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏ចង់លើកទឹកចិត្ត ក្នុងដំណើរបំពេញ ការងារ និងរៀនសូត្រ អោយកាន់តែល្អប្រសើរថែមទៀត សំដៅរួមសុខរួមទុក្ខជាមួយគ្នា ។

ថ្នាក់ដឹកនាំ មន្ត្រី គ្រូនគរបាល និសិ្សត-សិក្ខាកាមនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី រថយន្តឈ្នួលរាប់រយនាក់ បានសំដែងទឹកចិត្តសប្បាយរីករាយ  និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តឯកឧត្តម ស សុខា ក្នុងនាមជាតំណាងរាស្ត្រវ័យ ក្មេងមួយរូប ដែលតែងតែគិតគូរអំពីសុខទុក្ខមន្ត្រីរាជការ និងរាស្ត្រគ្រប់ពេលវេលានោះ៕  































 អត្ថបទ ៖ អារុណ


0 comments:

Post a Comment