Wednesday, February 15, 2017

លោក ស សុខា ដឹកនាំពលរដ្ឋ គ ថ្លង់ ៣០០នាក់ ពីព្រៃវែង មកព្យាបាល ដាក់ពុម្ពត្រចៀក ក្រោមអធិបតីលោក ហ៊ុន ម៉ានី

News New : ដោយមានការយកចិត្តទុកខ្ពស់ពីសំណាក់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ ខេត្ត រួមមាន ៖ ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ អំពីសុខទុក្ខប្រជាពលរដ្ឋទូទៅនោះ  នា ព្រឹកថ្ងៃទី១៦ កុម្ភ: នេះ ប្រជាពលរដ្ឋគរថ្លង់ជាង ៣០០នាក់ មកពីខេត្តព្រៃវែង បានទទួលការពិនិត្យ និងព្យាបាល ព្រមទាំងវាស់ពុម្ពត្រចៀក នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្ថិតក្រោមអធិប តីភាពឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ស្ពឺ និងជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ។

តាមការអោយដឹងពីលោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដែលជាអ្នករៀបចំ និងដឹកនាំការងារនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋគរថ្លង់ ជាង ៣០០នាក់ ដែល បានទទួលការពិនិត្យ និងព្យាបាល នាពេលនេះ គឺ មកពីស្រុក ក្រុង ទាំង១៣ ក្នុងខេត្តព្រៃវែង ដែល ក្រុមការងារលោកឧកញ៉ា ធ្វើការដឹកជញ្ជូនពួកគាត់តាមស្រុក ក្រុង នីមួយៗ ទាំងទៅ ទាំងមក និង ផ្តល់ជូននូវអាហារថ្ងៃត្រង់ថែមទៀតផង។

បើតាមលោក សែម គន្ធា ជំនួសការឯកឧត្តម ស សុខា បានប្រាប់ News Newថា ឯកឧត្តម ស សុខា បានរៀបចំពិនិត្យ និងព្យាបាល​​ ព្រមទាំងវាស់ពុម្ពត្រចៀកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៤ខេត្ត រួម មាន ៖ ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងពោធិសាត់ ហើយការពិនិត្យ និងព្យាបាល ខាង លើនេះ បានធ្វើរយ:ពេល ២ថ្ងៃមកហើយ។

ប្រជាពលរដ្ឋ ដែលបានមកពិនិត្យ និងព្យាបាល ព្រមទាំងវាស់ពុម្ពត្រចៀក បានសំដែង ក្តីសប្បាយ រីករាយ និងអរគុណជាខ្លាំងចំពោះឯកឧត្តម ស សុខា និងក្រុមការងារទាំងអស់ ដែលបានចំណាយ ទាំងថវិកា ពេលវេលា ប្រកបដោយការគិតគូរ និងស្រលាញ់ដល់ពួកគាត់៕





អត្ថបទ ៖ អារុន



0 comments:

Post a Comment