Thursday, February 16, 2017

លោក ស សុខា នាំយកមូលនិធិមនុស្សធម៌ ស ខេង ជាង ៧៣លានរៀល ជូនពលរដ្ឋក្នុងស្រុកមេសាង ស្រុកព្រះស្តេច

News New : សំរាប់ថ្ងៃទី១៦ ខែកុម្ភ: នេះជាសរុប លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវេង បាននាំយកមូលនិធិមនុស្សធម៌ ស ខេង ចែកជូនបងប្អូនចំនួន០២ស្រុក នៅ ក្នុងខេត្តព្រៃវែង  ដែលក្នុងនោះ ស្រុកមេសាង ស្ត្រីសម្រាលកូន និងស្ត្រីមានផ្ទៃពោះ ៨ខែ មានចំនួន ៦៩នាក់ និងគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ១៣គ្រួសារ។សរុបទៅ ៨២គ្រួសារ។ ចំណែកស្រុកព្រះស្ដេចវិញ ចំនួន ២៨៧នាក់ ដែលក្នុងនោះគ្រួសារសពមាន ៥៩គ្រួសារ តែមិនទាន់ ចែករួចរាល់នៅឡើយទេ លើកទៅចែកជូនថ្ងៃស្អែកបន្តទៀត ។
គួរបញ្ជាក់ថា ចំនួនគ្រួសារដែលទទួលបានមូលនិធិមនុស្សធម៌ ស ខេង ពីលោក ស សុខា ចែកជូន ទាំង ២ស្រុក គឺ ៣៦៩គ្រួសារ ស្មើនឹង ៧៣ ៨០០ ០០០រៀល ។

មូលនិធិមនុស្សធម៌ ស ខេង ផ្ដល់ជូនដល់ស្ត្រីសំរាលកូន និងគ្រួសារមានអ្នកស្លាប់ ក្នុង  ១គ្រួសារៗ ទទួលបាន ២០ម៉ឺនរៀល ដោយមិនបានគិតពីបក្សនយោបាយអ្វីឡើយ ដែលជំហានដំបូងផ្ដល់ជូន ខេត្តចំនួន៣ គឺ ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕


















 អត្ថបទ ៖ អារុណ

0 comments:

Post a Comment