Thursday, February 9, 2017

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយ និងកសាងសមិទ្ធិផលជូនខេត្តព្រៃវែង ច្រើនណាស់...

News New : នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ / សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តព្រៃវែង ។

បន្ទាប់ពីផ្អាកមួយរយ: ដោយរវល់ និងកិច្ចប្រទេសជាតិ ពេលនេះបេសកកម្មពិនិត្យវឌ្ឍនភាព ដើម្បី ដោះស្រាយបញ្ហាសេសសល់ និងសំណេះសំណាលជាមួយមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទូ ទាំង ២៥ខេត្ត - ក្រុង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានចាប់ផ្តើមបន្ត នៅព្រឹកថ្ងៃទី១០ខែកុម្ភះ នេះ សម្តេចមកដល់ខេត្តព្រៃវែង។

មុននឹងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន និង វិទ្យាល័យមួយចំនួន ដើម្បីសិក្សាស្វែងយល់អំពីភាពរីកចម្រើន និងបញ្ហាប្រឈម ដែលតម្រូវអោយ សម្តេច ធ្វើការដោះស្រាយឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍគ្រឹះស្ថានសិក្សានានាអោយកាន់តែ សក្តិសម តាមការវិវត្តរីចម្រើនថ្មីៗ លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ។ នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលដោះស្រាយ ឆ្លើយតបទៅតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដោយនៅក្នុងនោះ នៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ សម្តេចប្រកាសផ្តល់ជូននូវ អគារសិក្សាថ្មី ខ្នង កំពស់ ៣ជាន់ មាន ៣០បន្ទប់, អគារស្នាក់នៅ របស់គ្រូចំនួន ១ខ្នង កំពស់ ២ជាន់ មាន ១០បន្ទប់ ,អគារស្នាក់នៅរបស់សិស្ស ០១ខ្នង កំពស់ ២ជាន់ មាន ១០បន្ទប់, ទីចាត់ការ ០១ខ្នង ៣បន្ទប់ និងតារាងបាល់ទះ បាល់បោះ និងចាក់ផ្លូវបេតុងក្នុងសាលាផងដែរ។ នៅវិទ្យាល័យព្រះអង្គ ឌួង ផ្តល់ជូនអគារសិក្សា ១ខ្នង ៤ជាន់ ៤០បន្ទប់ , អគារសិស្សស្នាក់នៅ ២ជាន់ ១០បន្ទប់ ,  អគារគ្រូ ស្នាក់នៅ ១ខ្នង កំពស់ ២ជាន់ មាន ១០បន្ទប់ តារាងបាល់ទាត់ បាល់ទះ និងអត្តពលកម្ម ។ នៅសា លាគរុកោសល្យ ហ៊ុន សែន ព្រៃវែង ផ្តល់ជូនអាគារសិក្សា​ ១ខ្នង មានកំពស់ ៣ជាន់ ស្មើ ៣០បន្ទប់ អគារស្នាក់នៅគរុសិស្ស ១ខ្នង កំពស់ ២ជាន់ ១០បន្ទប់ , អគារគ្រូ២ ជាន់ ១០បន្ទប់ និងអាគារទីចាត់ ការ ១ខ្នង ៣បន្ទប់ ។ សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន ព្រៃវែង ផ្តល់ជូនអាគារសិក្សា ០១ខ្នង ៣ ជាន់ មាន ១៨បន្ទប់ , អាគារទីចាត់ការ ១ខ្នង ៣ បន្ទប់ និងជូនតាមសំណើទៅលេងអង្គវត្ត។នៅមជ្ឈ មណ្ឌលគរុកោសល្យភូមិភាគ ព្រៃវែង អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ , អគារស្នាក់នៅ ១ខ្នង ២ ជាន់ ១០បន្ទប់ , អគារសិស្សស្នាក់នៅ ១ខ្នង ២ជាន់ ២០បន្ទប់, ទីចាត់ការ ១ខ្នង ៣បន្ទប់ និងផ្តល់ជូន ដំណើរស្សនៈកិច្ចសិក្សានៅសៀមរាប និងនៅសាលាបឋមសិក្សាអនុវត្ត ផ្តល់ជូនអគាសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ , អគារទីចាត់ការ ០១ខ្នង មាន ៣បន្ទប់ និងផ្តល់ជូនកុំព្យូទ័រ ៤គ្រឿង  ម៉ាស៊ីនព្រីន ២គ្រឿង និងម៉ាស៊ីនហ្វូតូកូពី ១គ្រឿងផងដែរ៕







អត្ថបទ ៖ អារុណ

0 comments:

Post a Comment