Sunday, February 19, 2017

លោក ទូច វណ្ណ: បង្ហាញពីសិក្ខាសាលាស្តីពី វិធីរៀនត្រៀមប្រលង នៅស្រុកពារាំង ឧបត្ថម្ភដោយឯ. ស សុខា និងលោកជំទាវ

News New : ដោយមានការផ្តួចផ្តើម និងឧបត្ថម្ភពីសំណាក់ ឯកឧត្តម ស សុខា  តំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ ក្រុមការងារសិក្ខាសាលាស្តីពី វិធីសាស្ត្ររៀន ត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង បាន បន្តចុះធ្វើសិក្ខាសាលានេះ ដល់សិស្សថ្នាក់ទី១២ ទូទាំងស្រុកពារាំង ខេត្តព្រៃវែង ចំនួន ៤៨៤ នាក់ ស្រី ២១៥នាក់ ដោយធ្វើចុះនៅតាមសាលាវិទ្យាល័យចំនួន៣ ។

បើតាមលោក ទូច វណ្ណ: ប្រធានក្រុមការងារចុះធ្វើសិក្ខាសាលានេះ បានបញ្ជាក់ថា ការចុះធ្វើសិក្ខា សាលាខាងលើនេះ គឺក្រុមការងារលោក ចុះទៅដល់សាលានីមួយៗដោយផ្ទាល់តែម្តង ដើម្បីកុំឱ្យ សិស្សានុសិស្សមានការលំបាកក្នុងការធ្វើដំណើរទៅមក។ លោកបានបន្តទៀតថា វិទ្យាល័យទាំង បី ដែលបានចុះទៅនោះរួមមាន ៖ វិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ដែលស្ថិតនៅក្នុងឃុំកំពពិល វិទ្យាល័យ ញឹម វណ្ណដា ពារាំង ស្ថិតក្នុងឃុំរការ និងវិទ្យាល័យ ព្រៃព្នៅ ស្ថិតក្នុងឃុំព្រៃព្នៅ ។ ក្នុងពិធី សិក្ខាសាលានោះដែរ លោកថា ក៏មានការអញ្ជើញចូលរួមបើកដោយឯកឧត្តម រាជ រ៉ា អនុរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពារាំង ផងដែរ។

ចំពោះរយ:ពេល ក្នុងការធ្វើសិក្ខាសាលានេះ លោក ទូច វណ្ណ: បានបញ្ជាក់ថា ក្នុងមួយសាលា ប្រើ រយ:ពេល ៤ម៉ោង និងធ្វើបទបង្ហាញដោយលោក ទូច វណ្ណ: និងលោក ទូច សុខ: ព្រមទាំងមានការ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង។


បញ្ជាក់ : សិក្ខាសាលាខាងលើនេះ គឺ ផ្តួចផ្តើម និងឧបត្ថម្ភដោយ ឯកឧត្តម ស សុខា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ ដែលមានក្រុមការងារដូចខាងក្រោម ៖
១.លោក ទូច វណ្ណៈ
២.លោក ទូច សុខៈ
៣.លោក ឡាង បូរិន
៤.លោក ជុង សុជាតិ
៥.កញ្ញា ហោ វ៉ាន់នី
៦.លោក មាស សុខុម
៧.លោក ប៉ែត ចាន់រដ្ឋា ។




















 អត្ថបទ ៖ លោក ឡាង បូរិន

0 comments:

Post a Comment