Thursday, February 2, 2017

លោក ស សុខា នាំមូលនិធិមនុស្សធម៌ ស ខេង ចែកជូនដល់ផ្ទះពលរដ្ឋ ៣៦គ្រួសារ ក្នុងស្រុកបាភ្នំ

News New : ថ្ងៃទី០២ កុម្ភ: នេះ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌល ព្រៃវែង បាននាំយកមូលនិធិមនុស្សធម៌ ស​ ខេង ចែកជូនស្ត្រីសំរាលកូន និងគ្រួសារទទួលមរណ ភាព ចំនួន ៣៦គ្រួសារ នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។ ក្នុងនាមជាតំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ដលព្រៃវែង មួយរូប ឯកឧត្តម ស សុខា  ជានិច្ចកាល ឯកឧត្តម បាន និងកំពុងយក ចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ  និងជីវភាពបងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងខេត្តព្រៃវែង គួរឱ្យ កត់សំគាល់ ពិសេសឯកឧត្តម ចុះសួរសុខទុក្ខ និងចែកមូលនិធិមនុស្សធម៌ ស ខេង នេះ ដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋយើងតែម្តង ។

គួររលឹកដែរថា  មូលនិធិមនុស្សធម៌ ស ខេង  របស់សម្តេចក្រឡាហោម ស ខេង  អនុប្រធានគណ បក្សប្រជាជនកម្ពុជា នេះ គឺផ្តល់ជូនប្រជាពលរដ្ឋសំរាលកូន និងគ្រួសារទទួលមរណភាព ទូទាំង ខេត្តព្រៃវែង និងខេត្តបាត់ដំបង  ដែលក្នុង ១គ្រួសារៗ ទទួលបានទឹកប្រាក់ ២០ម៉ឺនរៀល ៕





អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment