Monday, February 20, 2017

លោក ឡេង ប៉េងឡុង ពន្យល់មូលហេតុ ដែលរដ្ឋសភាប្រញាប់បញ្ជូនច្បាប់ស្តីពីគណបក្ស ទៅព្រឹទ្ធសភា

News New  :  បន្ទាប់ពីរដ្ឋសភា  លើកដៃអនុម័តយ៉ាងប្រញាប់ប្រញាល់ ដែលមិនមានការចូលរួម ពី សមាជិកសភាមកពីគណបក្សប្រឆំាងនោះ លោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋសភា បានអោយ ដឹងថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ នោះ គឺនឹងបញ្ជូនទៅព្រឹទ្ធសភា នៅថ្ងៃទី២០ ខែកុម្ភៈ នេះ ដើម្បីពិនិត្យ និងអនុម័ត ។ ប្រាប់អ្នកសារព័ត៌មានក្រោយសម័យប្រជុំពេញ អង្គវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២០ កុម្ភៈ នេះ លោក ឡេង ប៉េងឡុង បានអោយដឹងថា នៅពេល ព្រឹទ្ធសភា អនុម័តហើយបញ្ជូនមករដ្ឋសភាវិញ ពេលនោះរដ្ឋសភានឹងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ដើម្បីពិនិត្យធម្មនុញ្ញភាព ហើយបញ្ជូនមកសភាវិញ ដើម្បីរដ្ឋសភាបញ្ជូនទៅ។ លោកបញ្ជាក់ ថា « សេចក្តីស្នើសុំវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ មានតែ ២មាត្រាទេ។ អីចឹងមាត្រា ១ មានការពិភាក្សា ហើយមាត្រា២ និយាយពីការចាត់ទុកជាការប្រញាប់ អ៊ីចឹងមិនបាច់ពិភាក្សាទេ។ យើងធ្វើវិសោធនកម្ម មាន ២២មាត្រា ដែល ២២មាត្រា ចែងក្នុងវិសោធនកម្ម គឺមានមួយមាត្រា និង ពីរមាត្រា ចែងពីការប្រញាប់»។ ជាមួយគ្នានោះដែរ លោក ឡេង ប៉េងឡុង ក៏បានឲ្យដឹងថាក្នុងច្បាប់ ថ្មី ទើបវិសោធនកម្មនេះដែលច្បាប់ចាស់បានចែងថា នៅពេលគណបក្សនយោបាយ ណាមួយបាន ប្រព្រឹត្តល្មើស នឹងច្បាប់បញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីអ្នកដោះស្រាយ ប៉ុន្តែច្បាប់ថ្មីនេះ បញ្ជូន ទៅតុលាការកំពូល ដើម្បីសម្រេច។ លោក ឡេង ប៉េងឡុង ក៏បានតបនឹងការលើកឡើងរបស់គណ បក្សប្រឆំាងច្បាប់នេះធ្វើឡើង គឺ ដើម្បីរ៉ឹតត្បិតគណបក្សប្រឆំាង ថា  ជាការលើកឡើងខុស ព្រោះថា ច្បាប់នេះ នឹងត្រូវអនុវត្តគ្រប់គណបក្សនយោបាយទំាងអស់នៅក្នុងប្រទេសកម្ពុជា ។ លោកបញ្ជាក់ ថា « មិនមែនធ្វើឡើងតែគណបក្សណាមួយទេ ហើយក៏មិនមែនសំដៅគណបក្សណាមួយទេ គណ បក្សទំាងអស់ត្រូវតែគោរព ។យើងធ្វើវិសោធកម្មច្បាប់នេះ ដោយយល់ឃើញថា ច្បាប់នេះ ត្រូវដល់ ពេលធ្វើវិសោធនកម្ម។អ៊ីចឹងអ្នកនយោបាយគេយល់ថាដល់ពេលធ្វើហើយ ព្រោះវាមានការខ្វះខាត មួយចំនួន »។ លោក ឡេង ប៉េងឡុង លើកឡើងទៀតថា ការដែលសមាជិកសភាគណបក្សប្រឆំាង ធ្វើពហិការមិនចូលប្រជុំសភានោះ ជាដដែល និងដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ ។ លោក ថា« គាត់ធ្វើឲ្យគេឃើញថាគាត់មានភាពលេងធ្លោ ដោយមិនតាមមតិភាពច្រើននោះទេ ។ ឥលូវនេះ ការធ្វើពហិការ របស់គាត់បង្ហាញថា គាត់មិនចង់ធ្វើការសន្ទនានោះទេ យើងគណបក្សកាន់អំណាច ចេះតែលើកឡើងបើគាត់មានវប្បធម៌សន្ទនាទាល់តែមកសភាតែគាត់នៅតែមិនព្រមចូលមកធ្វើការ ជាធម្មតានោះទេ។គាត់ធ្វើសកម្មភាពដែលចង់អោយមានភាពលិចធ្លោរ ។ សកម្មភាពជាចរិកធម្មតា របស់គាត់ ។ យើងយល់ឃើញថា គាត់ ( CNRP ) គួរតែចូលមកសភាបើចង់រក្សាវប្បធម៌សន្ទនា » ។ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងដែរថា រដ្ឋសភាជាតិ នៃព្រះរា ជាណាចក្រកម្ពុជា បានអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ដោយសម្លេង ៦៦ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដោយមូលហេតុ ៖

ជាសំណូមពរចាំបាច់ឆ្លើយតបនឹងតម្រូវការរបស់សង្គមជាតិ ដើម្បីមានច្បាប់មួយប្រកបដោយគុណ ភាព។ ដើម្បីឲ្យស្របតាមសភាពការណ៍ថ្មី ដោយបំពេញបន្ថែមនូវចំណុចចន្លោះប្រហោងមួយចំនួន នៃច្បាប់ចាស់​ ។​ ជាសំណូមពរចាំបាច់ក្នុងការពង្រឹង គណបក្សនយោបាយ ដោយផ្អែកទៅលើ សារ សំខាន់ នៃតួនាទី របស់គណបក្សនយោបាយ  ដែលជាតួអង្គ នៃការប្រគួតប្រជែងក្នុងការបោះឆ្នោត លើទីលានប្រជាធិបតេយ្យ។ ជាសំណូមពរ នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីធានា ស្ថេរភាពនយោបាយ ស្ថេរភាពសង្គមជាតិ ។ លោកបញ្ជាក់ថា «ការអនុម័តច្បាប់វិសោធនកម្ម ច្បាប់ នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រជាជាតិខ្មែរយើង តាមរយៈការពុះពារជំនះនូវឧបសគ្គស្មុគ្រ ស្មាញរបស់តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ដោយអនុវត្តត្រឹមត្រូវតាមខ្លឹមសារ នៃរដ្ឋ ធម្មនុញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងនីតិវិធីជាធរមាន» ៕

 អត្ថបទ ៖ ចំណាន (១០១)

0 comments:

Post a Comment