Thursday, February 23, 2017

លោក សុខ ឥសាន ថា ការលាលែងរបស់លោក សម រង្ស៊ី និងសមាជិកខ្លួន ជាល្បិចកល

News New :បន្ទាប់ពីមានការសុំលាលែងតំណែងទំាងមេបក្ស និងសមាជិកខ្លួនជាបន្តបន្ទាប់មក អ្នក នំាពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការលាលែងនេះ ជាល្បិចកលរបស់គណបក្សប្រឆំាង។ លោក សុខ ឥសាន​ បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ នេះដោយធ្វើការបញ្ជាក់ថា« កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៧ លោក សម រង្សី សុខៗបានលាលែងពីតួនាទីជា ប្រធានគណបក្ស និងពី សមាជិកគណ បក្សសង្គ្រោះជាតិ ដោយមូលហេតុផ្ទាល់ខ្លួន ។ ឥទ្បូវថ្មីៗនេះ  នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ ហុង សុខហួរ អ៊ុំ សំអាន និង មាជ សុវណ្ណារ៉ា ក៏មានលក្ខណៈដូចគ្នា បានលាលែងពីតំណែង ដោយ ខ្លួនឯង ដោយមូលហេតុផ្ទាល់ខ្លួនគ្មានការគាបសង្កត់ពីមជ្ឈដ្ឋានខាងក្រៅណាទេ។ លោកគូសបាន បញ្ជាក់ថា « បញ្ហាលាលែងពីតំណែងរបស់មន្ត្រីគណបក្សសាង្គ្រោះជាតិ នេះ អាចជា រឿងផ្ទាល់ខ្លួន ជារឿងផ្ទៃក្នុងរបស់គណបក្ស ដើម្បីបើកផ្លូវសំរួលដល់ការររៀបចំក្បាលម៉ាស៊ីនគណបក្ស ទ្បើងវិញ ក្រោយពេលច្បាប់ស្តីពីគណបក្សនយោបាយ ចូលជាធរមាន ក្រោមហេតុផលពង្រឹងគណបក្ស » ។ លោកបន្ថែមថា គឺជាឧបាយកលនយោបាយរបស់គណបក្សសាង្គ្រោះជាតិ បន្ទាប់ពីទទួលបរាជ័យ ផ្ទួនៗតាមរយៈប្រើវប្បធ៌មប្រជាកលនិយម (popularism)ដើម្បីបំភាន់មតិសាធារណៈឲ្យយល់ច្រទ្បំពី ជាអ្នកល្មើសច្បាប់ហើយមានទោស ទៅជាជនរងគ្រោះគួរឲ្យមហាជន ប្រជាជន អាណិតស្រទ្បាញ់ ទៅវិញ ៕




អត្ថបទ ៖ ចំណាន(១០៧)

0 comments:

Post a Comment