Saturday, February 25, 2017

លោក ទូច វណ្ណ: ដឹកនាំក្រុមយុវជន ១៨៣នាក់ សំអាតបរិស្ថានវាលខ្សាច់ដីដុះ

News New : ដោយអនុវត្តតា​មទិសដៅឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី២៥ ខែកុម្ភ: នេះ លោក ទូច វណ្ណ: ប្រធាន ក្រុមការងារ សសយក ចុះជួយឃុំស្វាយភ្លោះ និងជាតំណាងឱ្យលោក ឈឹម ផាន់ណា ប្រធានក្រុម ការងារ សសយក ចុះជួយស្រុកពាមជរ ខេត្តព្រៃវែង បានដឹកនាំក្រុមការងារយុវជនឃុំ និង យុវជន យុវនារី ចំនួន ១៨៣នាក់ ចូលរួមសំអាតបរិស្ថាននៅលើរមណីយដ្ឋានដីដុះ ស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ក្រោមប្រធានបទ  " រួមគ្នាថែរក្សាបរិស្ថាន ដើម្បីសោភ័ណភាព និងសុខ ភាពយើងទាំងអស់គ្នា" ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារ សសយក ថ្នាក់ស្រុកជាច្រើននាក់ ដឹកនាំដោយលោក ហ៊ុន ចាន់ដែន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេប៉ុស្ថិ៍ និងកំលាំងសមត្ថកិច្ចមួយចំនួនទៀតផងដែរ ។
បញ្ជាក់: ក្រុមការងារក៏បានផ្តល់ជូនអ្នកចូលរួមទាំងអស់ នូវសាំងវិច ១ដុំ ទឹកក្រូច ១កំប៉ុង និងទឹក សុទ្ធ ១ដបផងដែរ។

លោក ទូច វណ្ណ: បានគូសបញ្ជាក់ថា ដោយអនុវត្តទៅតាមទិសដៅ របស់ឯកឧត្តម ស សុខា  ដែល ជានិច្ចកាល ឯកឧត្តម តែងតែចូលរួម និងបំផុសគំនិតយុវជន យុវជនារី និង ប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេស ឱ្យមានការចូលរួមសំអាតបរិស្ថាន ទាំងនៅទីប្រជុំជន ទីលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ វត្តអារាមក្តី ដើម្បីអោយទីកន្លែងតាំងនោះមានសោភ័ណភាពល្អ និងផ្តល់អនាម័យល្អ ព្រមទាំងសុខ ភាពល្អ ទាំងការរស់នៅ និងតំលៃក្នុងសង្គម និងលើឆាកអន្តរជាតិនោះ ទើបលោក និងក្រុមការងារ សហការណ៍ជាមួយ សសយក ស្រុកពាមជរ សសយក ឃុំស្វាយភ្លោះ រៀបចំដឹកនាំយុវជន យុវនារី ចូលរួមសំអាតបរិស្ថាន ក្នុងន័យបំផុសគំនិតអោយពួកគេស្រលាញ់បរិស្ថាន និងយកគំនិតទាំងនេះ ទៅផ្សព្វផ្សាយបន្ត សំដៅកាត់បន្ថយបរិយាកាសកខ្វក់ក្នុងសង្គមជាតិយើង។ លើសពិនេះទៅទៀត ក្រុមការងាររបស់លោក ទូច វណ្ណ: បានដាំបង្គោលដែកមួយផ្ទាំងនៅលើផ្លូវចូលរមណីយដ្ឋានដីដុះ ដែលបានសរសេរខ្លឹមសារថា " រួមគ្នាថែរក្សាបរិស្ថាន ដើម្បីសោភ័ណភាព និងសុខភាពយើងទាំង អស់គ្នា" ផងដែរ៕
























អត្ថបទ ៖ អារុណ

0 comments:

Post a Comment