Thursday, February 2, 2017

សម្តេច ស ខេង បញ្ជាឱ្យបង្ក្រាបគ្រឿងញៀនតំបន់ត្រពាំងឈូក , ជួន សុវណ្ណ ថា គ្រឿងញៀនដូចដើមឈើមួយដើម

News New : បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បាន ដាក់ទិសដៅអោយអាជ្ញាធរសាលារាជធានីភ្នំពេញ បង្ក្រាប និងបោសសំអាតគ្រឿងញៀន  នៅក្នុង តំបន់ត្រពាំងឈូក ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី២៥ ខែមករា កន្លងទៅ ក៏មានមតិជាច្រើនលើកឡើងផ្សេងៗគ្នា ប៉ុន្តែក្នុងន័យ អបអរសាទរ និងគាំ ទ្រ ព្រមទាំងជឿជាក់ចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង ព្រោះកន្លងមក  គេតែង សង្កេតឃើញថា បើសម្តេចក្រឡាហោម  មានចំណាត់ការអ្វីមួយហើយនោះ  ប្រាកដជាអនុវត្តជាក់ ជាមិនខាន និងបានសំរេចទៀតផង ។ ជាក់ស្តែងណាស់ ថ្មីៗនេះ បន្ទាប់ពីសម្តេច  ដាក់ទិសដៅទៅ អភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវមានវិធានការបង្ក្រាបអោយបាននូវអ្នកនេសាទខុសច្បាប់ ក្នុង បឹងទន្លេសាប បើមិនដូច្នោះទេ..............ហើយសម្តេច បញ្ជាក់ថា សម្តេចនឹងជិះយន្តហោះ ចុះពិនិត្យ
មើលដោយផ្ទាល់។ ថ្ងៃបន្ទាប់មិនយូរប៉ុន្មានផង សម្តេចក៏បានចុះទៅពិនិត្យ និងបង្ក្រាបដល់ក្រុមអ្នក នេសាទខុសច្បាប់ បានមែន។

ចំពោះការបង្ក្រាបគ្រឿងញៀននៅតំបន់ត្រពាំងឈូកនេះវិញ មតិមួយចំនួន បានលើកឡើងថា ពួក គេគាំទ្រចំពោះការនេះ ហើយបើអាជ្ញាធរធ្វើតំបន់មួយបានល្អ វាជាគំរូសំរាប់តំបន់ផ្សេងៗទៀត ប៉ុន្តែ បើតំបន់នេះ មិនអាចបង្ក្រាបបាន រឺក៏មានចំណាត់ការហើយ តែមិនអនុវត្តវាជាគំរូមិនល្អសំរាប់តំបន់ ផ្សេងៗទៀតទូទាំងព្រះរាជាណាចក្រកម្ពុជាទៅវិញ។

ចំពោះករណីបង្ក្រាបគ្រឿងញៀន ក្នុងតំបន់ត្រពាំងឈូក ខាងលើនេះដែរ លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា លោកនឹងអនុវត្តតាមចំណាត់ ការរបស់សម្តេចក្រឡាហោម ។ ប៉ុន្តែ លោកថា តំបន់ត្រពាំងឈូកនេះ ពិបាកបន្តិច  ព្រោះតំបន់នេះ ជាតំបន់សំណង់អនាធិបតេយ្យ ជាប្រភេទផ្ទះឈើ និងផ្ទះលើទឹក ។ ដូច្នោះ ពេលដែលសមត្ថកិច្ចចុះ បង្ក្រាប ជនសង្ស័យ រឺ ជនល្មើស ខ្លះហែកជញ្ជាំងរត់ និងខ្លះទៀតលោតចូលក្នុងទឹកជាដើម។ លើស ពីនេះទៅទៀត លោក ជួន សុវណ្ណ បានប្រៀបធៀប បញ្ហាគ្រឿងញៀន តៅនឹងដើមឈើមួយដើម។ ក្នុងន័យនេះ លោកចង់សំដៅថា " គ្រឿងញៀនប្រៀបបានដើមឈើមួយដើម ឬសកែវវា ប្រៀបបាន ទៅនឹងផលិត គឺយើងត្រូវរកឬសគល់អ្នកផលិតឱ្យឃើញ។ ចំណែកឯឬសរយៀងប្រៀបបានឈ្មួញ កណ្តាល ធាងវាប្រៀបបាន អ្នកចែកចាយបន្ត និងស្លឹក ផ្លែផ្កា ប្រៀបបាននឹងប្រើប្រាស់ ។ ដូច្នោះ អ្វី ដែលយើងត្រូវធ្វើនៅពេលនេះ គឺ កាត់បែកធាងវាអោយអស់ "។


អត្ថបទ ៖ អារុណ

0 comments:

Post a Comment