Tuesday, February 14, 2017

លោក ហូរ វ៉ាន់ ស្នើកិច្ចប្រជុំសភា ព្រឹកម៉ិញនេះ ៣ចំណុច តែត្រូវអង្គប្រជុំបដិសេធ ,លោក ឈាង វុន អះអាងផ្សេង

News New : ទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍សភា បានសម្រេចយកថ្ងៃទី២០ កុម្ភៈ ខាងមុខនេះ ដើម្បីស្នើសុំវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ ក្តី ក៏សមាជិកសភាមកពីគណបក្ស ដែល មានអាសនៈក្នុងសភា បានបញ្ចេញទស្សនៈខុសគ្នាចំពោះវិសោធនកម្មច្បាប់នេះ ។

លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភា មកពី គណបក្សប្រជាជនកម្ពុជា  បានឱ្យដឹង ក្រោយកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី១៥ កុម្ភៈ នេះថា « គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន សម្រេចយកថ្ងៃទី២០ ខែកុម្ភៈ ដើម្បីបើកសម័យប្រជុំពេញអង្គ វិសាមញ្ញរដ្ឋសភា  ពិនិត្យ និងអនុម័ត សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ » ។ លោកថា ការសម្រេចនេះ គឺ បន្ទាប់ពី គណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានពិនិត្យសំណើរបស់អ្នកតំណាងរាស្ត្រមកពីគណក្សប្រជាជន កម្ពុជា ចំនួន ៦០រូប ដែលបានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ។ លោកបាន បញ្ជាក់ថា« អចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចដោយមានការគំាទ្រដោយ សម្លេង ១០រូប ទល់នឹង ២រូប តាមសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។យើងសម្រេចយកថ្ងៃទី២០ កុម្ភៈ បើកកិច្ចប្រជុំ វិសាមញ្ញរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តច្បាប់គណបក្សនយោបាយនេះ »។ លោកបន្តថា ក្នុងកិច្ច ប្រជុំអចិន្ត្រៃយ៍មានសំលេង  ២រូប មកពីគណបក្សសង្គ្រោះជាតិ បានស្នើ ឲ្យមានការពន្យាពេល ក្នុង ការធ្វើវិសោធនកម្មច្បាប់នេះ ផងដែរ ។ ដោយលើកឡើងហេតុផលថា  សភាពការណ៍ នយោបាយ នៅពេលបច្ចុប្បន្នមិនល្អ ។ ប៉ុន្តែមតិភាពច្រើន មកពីគណបក្សកាន់អំណាចថា ត្រូវតែធ្វើ  ព្រោះតាម សំណើរបស់សមាជិកសភា ។ លោកសង្កត់ធ្ងន់ថា មុននឹងដាក់អោយ គណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា ពិនិត្យនោះ ក៏មានការបង្ហោះខ្លឹមសារ នៃសេចក្តីស្នើច្បាប់នេះ ក្នុងគេហទំព័រដ្ឋសភា ដើម្បីឲ្យ មតិសាធារណជន គណបក្សនយោបាយផ្សេងៗផ្តល់ជាយោបល់ និងគំនិត ផងដែរ។

ប៉ុន្តែត្រង់ចំណុចនោះ ត្រូវបានលោក ហូរ វ៉ាន់ តំណាងរាស្ត្រមកពី គណបក្សសង្គ្រោះជាតិ លើកថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មិនបានបើកអោយមានជជែកពិភាក្សាគ្នាទូលំ ទូលាយនោះទេ គឺធ្វើទំាងតក់ក្រហល់តែម្តង ។ លោក ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងថា ក្នុងកិច្ចប្រជុំលោកបានស្នើសុំមួយចំនួន៖ 
ទី១. សុំឲ្យពន្យាពេលត្រង់មាត្រា១៨ និយាយពីការរៀបចំប្រធានគណបក្សសារជាថ្មី និងមាត្រា៤៨ និយាយពីការរៀបចំនិយ័តភាពឱ្យគណបក្សដោយដំណើរឡើងវិញដើម្បីបញ្ជូនទៅក្រសួងមហាផ្ទៃ  ក្នុងពេល ៦ខែ ឬ ១០០ថ្ងៃ ដែលក្នុងច្បាប់ចែងដាក់ ៣ខែ រឺ ៩០ថ្ងៃ។ ប៉ុន្តែក្នុងកិច្ចប្រជុំ មិនបានយល់ ព្រមទេ ។ 
ទី២. សុំពន្យាពេលប្រជុំវិសមាញ្ញរដ្ឋសភា ដើម្បីទុកពេលពិភាក្សាច្បាប់ អោយបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ។ 
ទី៣. លើកឡើងពីស្ថានការបរិយាកាស នៃរដ្ឋសភា ដែលទើបនឹងធ្វើការអនុម័តបទបញ្ជាផ្ទៃក្នុង រដ្ឋ សភាថ្មី ។ 
លោក ហូរ វ៉ាន់ បញ្ជាក់ថា«ខ្ញុំចង់ឲ្យមានការពន្យាពេលវិសោធនកម្មច្បាប់នេះ ដល់បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ ចប់សិន ហើយរងចាំបរិកាសនយោបាយល្អ យើងរួបរួមគ្នានិយាយរួមគ្នា ធ្វើគឺនៅតែធ្វើអីចឹង! យើងវិសោធនកម្មច្បាប់នឹងទំាងពីរគណបក្សតែម្តងទៅ »។ យ៉ាងណាក្តីសំរាប់ វិសោធនកម្មច្បាប់គណបក្សនយោបាយនេះ ត្រូវបានលោក ហូរ វ៉ាន់ លើកឡើងថា មានភាពលឿន ពេក ព្រោះថា សេចក្តីស្នើសុំនេះមិនបានពិភាក្សាជាមួយគណបក្សណយោបាយផ្សេងៗទៀត ដែល ក្រសួងមហាផ្ទៃ ទទួលស្គាល់ និងសង្គមស៊ីវិលជាមុននោះទេ ។ លោកថា ក្នុងកិច្ចប្រជុំមានការលើក ឡើងមិនស្របយោបល់គ្នានោះទេ ដូចជាការសុំពន្យាពេល ហើយសុំពន្យាពេលវិសោធនកម្ម ក៏មិន បាន ។ ទាក់ទឹនទៅនឹងជំហរចូលប្រជុំសភា រឺមិនចូលនោះ លោក ហូរ វ៉ាន់ ថាគណបក្សប្រឆាំង មិន ដែលធ្វើពហិការមិនចូលប្រជុំនោះទេ ។ ប៉ុន្តែមុននឹងចូល ឬមិនចូលនោះ គណបក្សលោក មានការ ប្រជុំគណៈអភិបាលសិន ។ លោកបញ្ជាក់ថា«គណបក្សខ្ញុំមានគណៈអភិបាលក្នុង និងសម្រេចចូល ឬមិនចូលត្រូវតែបើកិច្ចប្រជុំសិន មិនមែនសម្រេចតែអត្ថនោម័តដោយខ្លួនខ្ញុំនោះទេ។ ខ្ញុំគោរពសេច ក្តីសម្រេចរបស់គណៈអភិបាលខ្ញុំ»។យ៉ាងណាក្តីលោក ឈាង វុន អ្នកនំាពាក្យសភាមកពីគណបក្ស កាន់អំណាចនោះ ចង់ឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមពិភាក្សាអនុម័តច្បាប់ ស្តីពី គណ បក្សនយោបាយនោះផងដែរ។ ដើម្បីស្របតាមលិទ្ធិប្រជាធិបតេយ្យ និងជាអ្នកតំណាងអោយប្រជា ពលរដ្ឋ ។ 
គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីគណបក្សនយោបាយ បច្ចុប្បន្នមានចំនួន៤៥មាត្រា ហើយ ត្រូវសមាជិក សភា គណបក្សកាន់អំណាចចំនួន ៦០រូប បានស្នើសុំធ្វើវិសោធនកម្មចំនួន ២៧មាត្រា និងបន្ថែម ៥ មាត្រាថ្មី ។ ការស្នើសុំនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានស្នើក្នុង កិច្ចប្រជុំវិសោធនកម្មច្បាប់ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា កាលពីពេលកន្លងមក ដែលការវិសោធនកម្មច្បាប់នេះ មានគោលបំណង មិនឲ្យមាន ប្រធានគណបក្សនយោបាយ ជាអ្នកទោស នោះទេ ។ បញ្ហានេះត្រូវបានគេមើលឃើញ ថាការវិសោធនកម្មនេះសំដៅទៅដល់លោក សម រង្ស៊ី អតីតប្រធាគណបក្សសង្គ្រោះជាតិ មានពិរុទ្ធ ភាពជាទណ្ឌិត ហើយបានលាលែងពីប្រធាកណបក្សប្រឆំាង កាលពីពេលថ្មីៗកន្លងមកនេះ៕

អត្ថបទ ៖ ចំណាន(៩៧)

0 comments:

Post a Comment