Thursday, February 16, 2017

លោក សុខ ឥសាន ថាឱ្យលោក សម រង្ស៊ី ដើម្បីឱ្យស្ងប់ចិត្ត មានតែចង់ឱ្យងាប់ទេ ទើបបាត់អផ្សុក ហើយឈប់រំខានគេ

News New : លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បន្ទាប់ពី បានសំរេចចិត្តលាលែងពីតួនាទីជាប្រធានបក្សគណប្រឆាំង និងពីសមាជិកគណបក្សសង្គ្រោះជាតិ តែប៉ុន្មានថ្ងៃមក សម រង្សី បានខកចិត្តយ៉ាងខ្លាំងដោយការសំរេចចិត្តរបស់ខ្លួននេះ ធ្វើខ្លួនស្លាប់ជីវិត នយោបាយយ៉ាងមិនអស់ចិត្ត ។ នេះជាលទ្ធផល នៃនយោបាយអត្តឃាដដោយខ្លួនឯង មិនអាចរក ទ្បេះមួលបង្កាច់លើអ្នកដទៃបាន។អាស្រ័យដោយមហិច្ឆតានយោបាយ សម រង្សី បានពោលពាក្យ គួរឲ្យខ្នាញ់ថា ខ្លួនចង់ធ្វើនយោបាយតទៅទៀត បើសិនជាមានប្រជាជនបន្តគាំទ្រខ្លួន ។ ហួសពេល ហើយលោកប្រធាន ដ៏មហិមាអើយ  គួរឲ្យស្តាយណាស់ ដែលលោកប្រធានភ្លើ នៅមិននៅ  សម្លាប់ ខ្លួនឯង ដោយអួតថា ប្រកបដោយអគតិបណ្ឌិតនោះ។ លោកប្រធាន កំពុងស្ថិតក្នុងឋានៈជាទណ្ឌិត មិនអាចធ្វើអីបានទេ កុំថាទ្បើយធ្វើនយោបាយ ទោះបីលោកប្រធាន ប៉ាន់ស្មានថានៅមានអ្នកគាំទ្រ ក៏លោកប្រធានចង់បង្កើតបក្ស ក៏មិនបាន ។ លោកប្រធាន ចង់សុំចូលជ្រកកោនក្នុង គណបក្សណា ក៏គេមិនទទួលដែរ ដោយគេខ្លាចចង្រៃគណបក្សគេ។ បើលោកប្រធាន ចង់រត់ទីពឹងចៅហ្វាយនាយ ឯណាក៏មិនបានដែរ ព្រោះលោកប្រធាន បានលាលែងដោយស្វ័យសំរេចខ្លួនឯង គ្មានអ្នកណាគាប សង្កត់លោកប្រធានទេ គឺលោកប្រធានគាបសង្កត់ខ្លួនឯងផ្ទាល់ គ្មានទ្បេះទេ។ មានដំណោះស្រាយ តែមួយគត់ ដេីម្បីឲ្យស្ងប់ចិត្ត នោះគឺមានតែចង់ឲ្យងាប់ទេ ទើបបាត់អផ្សុក ហើយឈប់រំខានគេឯង?

 អត្ថបទ ៖ ចំណាន (៩៩)

0 comments:

Post a Comment