Wednesday, February 22, 2017

ឆ្នាំ២០១៧ នេះ ខេត្តព្រៃវែង ត្រូវបានជ្រើសយកជាទីតាំងប្រារព្វពិធីបុណ្យច្រតព្រះន័ង្គល

News New : ព្រឹកថ្ងៃទី២៣ កុម្ភ: នេះ  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានសរសេរ បង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ឯកឧត្តម ដោយបញ្ជាក់ថា  រាជរដ្ឋាភិបាល និងព្រះបរមរាជ វាំង បានឯកភាពគ្នារើសយកខេត្តព្រៃវែង ជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យច្រតព្រះនង្គ័ល សម្រាប់ ឆ្នាំ២០១៧ នេះ ។ 
គួររលឹកផងដែរថា ព្រះរាជពិធីបុណ្យច្រតព្រះនង្គ័ល កាលពីឆ្នាំទៅ គឺបានប្រារព្ធធ្វើឡើងនៅលើទឹក ដីខេត្តសៀមរាប បរិវេនទីលានជល់ដំរី មុខប្រាសាទអង្គរធំ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ៕

អត្ថបទ ៖ ឡាង បូរិន

0 comments:

Post a Comment